ព័ត៌មានជាតិ
គ្រូជួបផលលំបាកអ្វីខ្លះកំឡុងពេលបង្រៀនសិស្សពិការភាព?
អ្នកគ្រូ វ៉ាន្នី ជាគ្រូបង្រៀនសិស្សពិការភាពប្រចាំថ្នាក់ នៃសាលារៀនទន្សាយបានឲ្យដឹងថា កំឡុងពេលនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូដល់សិស្សពិការភាពអាចប្រឈមនឹងបញ្ហាច្រើន ដោយសិស្សខ្លះ អាចវៃ ឬមានអាក្បកិរិយាអវិជ្ជមាន មិនសមប្រកបនោះឡើយ។ តែទោះបីបែបនេះ ក៏លោកគ្រូអ្នកគ្រូនៅតែខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្រៀនដល់កុមារទាំងអស់នោះ។

នៅក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី អ្នកគ្រូ វ៉ាន្នី បានរៀបរាប់ឲ្យដឹងពីបញ្ហាមួយចំនួន នៃការបង្រៀនដល់សិស្សពិការភាព ដោយក្នុងនោះអាចមានកុមារខ្លះ មានអារម្មណ៍មួម៉ៅមិនសប្បាយចិត្ត ធ្វើឲ្យមិនស្តាប់លោកគ្រូអ្នកគ្រូ ដូច្នេះទើបខាងសាលារៀបចំឲ្យមានជាបណ្ណាល័យឌីជីថល នឹងមានបន្ទប់ផ្ចង់អារម្មណ៍សម្រាប់កុមារ។
ដោយហេតុថា នៅក្នុងបន្ទប់ផ្ចង់អារម្មណ៍មានសម្ភាររំញោចអារម្មណ៍ច្រើន ទាក់ទាញអារម្មណ៍ឲ្យកុមារសប្បាយចិត្ត ជក់ចិត្ត ចាប់អារម្មណ៍។ មិនតែប៉ុណ្ណោះ ចំពោះកុមារ ដែលមានអាក្បកិរិយាពិបាកខ្លាំង លោកគ្រូអ្នកគ្រូម្នាក់ៗ ព្យាយាមស្វែងយល់អំពីចិត្តចំណុចខ្លាំង និងចំណុចខ្សោយ អ្វីដែលចង់បាន នឹងនាំលេងនៅរបស់ដែលពួកគេចូលចិត្ត។

លើសពីនេះទៅទៀត គ្រូបង្រៀនអាចប្រឈមបញ្ហាខ្លាំង ដោយសារ ពួកគេជាកុមារដែលមានបញ្ហាបញ្ញា មានន័យថា មិនសូវមានអាកប្បកិរិយាល្អ ហើយរាល់អាកប្បកិរិយារបស់គាត់ភាគច្រើនគឺអវិជ្ជមាន នឹងបង្កជាអំពើរហិង្សាមកលើគ្រូដូចជាខាំ និងបោចសក់ជាដើម។
ជុំវិញបញ្ហានេះអ្នកគ្រូ វ៉ាន្នី បាននិយាយថា «ខ្ញុំធ្លាប់ជួបប្រទះ ដោយពេលខ្លះគាត់បោកយើង វៃយើង ដែលអាកប្បកិរិយាយគាត់ នៅពេលគាត់បញ្ចេញអាកប្បកិរិយាខ្លាំង យើងពីបាក់ក្នុងការទប់ទល់ជាមួយគាត់ ប៉ុន្តែយើងនៅតែខិតខំឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីជួយពួកគាត់»។

អ្នកគ្រូ វ៉ាន្នី បាននិយាយថា ដោយសារនៅក្នុងប្រទេសភាគច្រើន ការយល់ដឹងនៃពិការភាពនៅមានកម្រិត ដូច្នេះ ចង់ឲ្យខាង សារព័ត៌មានផ្សេងៗ ជួយផ្សព្វផ្សយឲ្យប្រជាជនទូទាំងប្រទេស ក៏ដូចជាស្ថាប័ន្តពាក់ព័ន្ធ ថ្នាក់ដឹងនាំ គាត់ជួយគាំទ្ររពីពិការភាព ព្រោះកុមារពិការភាពត្រូវការថ្នាក់រៀន ត្រូវការគ្រូ ហេតុនេះប្រសិនបើមានខ្វះត្រង់ចំណុចណានោះ កុមារទាំងនោះមិនបានចូលរៀន ដែលបង្កឲ្យមានបន្ទុកក្នុងគ្រួសារ និងសង្គមផងដែរ៕
ដោយ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី