ព័ត៌មានជាតិ
មន្រ្តីជំនាញបារម្ភពីគុណភាពផ្លូវ ក្រោយចម្រូងចម្រាសលើគម្រោងដេញថ្លៃជួសជុលផ្លូវ ៩ខ្សែ ក្នុងស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ គម្រោងការដាក់ដេញថ្លៃជួសជុលផ្លូវដី ក្រាលថ្មបំបែក ចំនួន៩ខ្សែ ក្នុងឃុំចំនួន០៨ នៃស្រុកស្វាយទាប មានភាពចម្រូងចម្រាស់ ដោយក្រុមហ៊ុនដេញថ្លៃ បានទម្លាក់តម្លៃទាបរហូតក្រោម៦០% និងគម្រោងខ្លះទៀត ទម្លាក់តម្លៃទាបរហូត៧០%។ ជុំវិញគម្រោងដេញថ្លៃនេះ អ្នកជំនាញ អះអាងថា ពិបាកជឿជាក់ ក្នុងការទទួលបានផ្លូវថ្នល់ល្អ ដែលមានគុណភាព។
ចំពោះការដាក់ដេញថ្លៃនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅតាមសាលាឃុំទាំង០៨ នៃស្រុកស្វាយទាប។ មន្ត្រីលទ្ធកម្មបានលើកឡើងថា នេះជាលើកដំបូងហើយដែលក្រុមហ៊ុន ចូលរួមដាក់សំណើរដេញថ្លៃ ទម្លាក់តម្លៃទាបរហូតក្រោម៦០%ទៅ៧០% គឺមិនធ្លាប់មានកន្លងមកទេ។
មន្ត្រីលទ្ធកម្ម បានបង្ហាញអំពីគម្រោងដេញថ្លៃ ដូចខាងក្រោម៖
១. ឃុំស្វាយរំពារ គម្រោងកែលម្អផ្លូវដី ក្រាលថ្មបំបែក ប្រវែង ២,៤០៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ១៥៧,៩១១,១០០រៀល។ ក្រុមចូលដាក់សំណើរ១៦ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន ដាក់តម្លៃ៤០,៩០២,០០០រៀល។
២. ឃុំសំបួរ គម្រោងកែលម្អ ផ្លូវក្រាល បេតុងអាមេ ប្រវែង៣៩៥ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងស្លាកគម្រោង១ តម្លៃប៉ាន់ស្មាន ២០០,៦៤១,៦៧៤រៀល ។ មាន០៨ក្រុមហ៊ុនដាក់សំណើរ លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន ដាក់តម្លៃ ៩៥,៩៨៥,០០០រៀល តម្លៃទាបក្រោម៥០% ។
៣. ឃុំកណ្តៀងរាយ គម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ប្រវែង ៤៥២ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន២២៩,៥៩៤,០៣៥រៀល។ មាន៥ ក្រុមហ៊ុនដាក់ដេញសំណើរដេញថ្លៃ តែលទ្ធផល ត្រូវបានឆាចោល ដោយសារមានភាពរញ៉េរញ៉ៃនឹងមិនមានភាពប្រក្រតី ទើបមន្ត្រីលទ្ធកម្មស្នើសុំឆាគម្រោងនេះចោល។
៤. ឃុំរមាំងថ្កោល គម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ប្រវែង១,០៧៧ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ៧៣,៣៥៦,១៩៨រៀល ។មាន៧ក្រុមហ៊ុនដាក់សំណើរ លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន ដាក់តម្លៃ ១៨,៣០៩,០០០រៀល (តម្លៃទាបអាចទទួលយកបាន) តម្លៃទាបក្រោម៦០%។
*ឃុំរមាំងថ្កោល គម្រោងជួសជុលផ្លូវដី១ខ្សែប្រវែង ២,៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាំស្មៅតាមជើងទេផ្លូវ តម្លៃប៉ាន់ស្មាន ៩១,៥៨៤,៧៦៦រៀល ។ មាន៨ក្រុមហ៊ុនដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន ព្រាប រដ្ឋា ដាក់តម្លៃ ៣៩,២០០,០០០រៀល តម្លៃទាបអាចទទួលយកបាន (តម្លៃទាបក្រោម៥០%)។
៥. ឃុំប្រសូត្រ គម្រោងកែលម្អរ ផ្លូវបេតុងអាមេ ប្រវែង៣៦៩ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៨៧,៦០២,៣១៩រៀល ។ មាន០៨ក្រុមហ៊ុនដាក់សំណើរ លទ្ធផល បានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៩៩,៦៣០,០០០រៀល តម្លៃទាបអាចទទួលយកបាន។
៦.ឃុំពពែត គម្រោងកែលម្អផ្លូវក្រាលថ្មបំបែក ប្រវែង ២,៧៦៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញា១ តម្លៃប៉ាន់ស្មាន ២០០,៩៥៤,៨១៨រៀល។មាន១៤ក្រុមហ៊ុនដាក់សំណើរ លទ្ធផលបានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៥១,១៧១,០០០រៀល ដាក់តម្លៃទាបក្រោម៧០% ។
៧. ឃុំមនោរម្យ កម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ប្រវែង៣១៤ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្លាកសញ្ញា១ តម្លៃប៉ាន់ស្មាន ១៧៦,៨៥១,០០២រៀល។មាន០៧ក្រុមហ៊ុន ដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៨៤,៧៨០,០០០រៀល ដាក់តម្លៃទាបក្រោម៥០%។
៨. ឃុំគគីរសោម គម្រោង កែកម្អផ្លូវក្រាលថ្មបំបែក ប្រវែង៣,៦៣៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៥១,៩៣៣,០០៤រៀល។ មាន១៤ក្រុមហ៊ុនដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៦១,៨១២,០០០រៀល (ដាក់តម្លៃទាបបំផុតក្រោម ៧០%)៕ ដោយ:ភក្ដី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់