ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចង់ដឹងទស្សនៈអ្នកវិភាគជុំវិញទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅប្រទេសឡាវ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចោទសួរទៅអ្នកវិភាគមួយចំនួន អំពីទស្សនៈរបស់ពួកគេជុំវិញដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឡាវ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោ បានរៀបរាប់ថា «ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវ ដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។ តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរ ក្នុងទស្សនកិច្ចហ៊ុន ម៉ាណែត ទៅឡាវលើកនេះ?»។

សម្ដេចក៏បានបន្តទៀតថា «ដោយលើកមុនខ្ញុំមិនបានជម្រាបអស់ ខ្ញុំសូមជម្រាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនរបស់យើង បានបញ្ជូនយន្តហោះមកទទួល ហ៊ុន ម៉ាណែត ពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ១៩។ តើអ្នកវិភាគមានយោបល់យ៉ាងណាដែរ ព្រោះខ្ញុំចង់ដឹង។ នេះមិនមែនជាពាក្យចាក់ដោតទេ តែជាការចង់យល់តែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា នាពេលកន្លងទៅបន្ទាប់ពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅប្រទេសវៀតណាម ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនោះ អ្នកវិភាគមួយចំនួនបានរិះគន់ថា ដំណើរទស្សនកិច្ចនេះ ជាការទៅសុំយោបល់របស់ថ្នាក់ដឹកនាំវៀតណាម ខណៈដែល លោក ហ៊ុន ម៉ាណែត គឺជា បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ជុំវិញករណីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម មិនដល់ការធ្វើបដិសណ្ឋារកិច្ចចំពោះទស្សនកិច្ចនៅប្រទេសជប៉ុន និងសិង្ហបុរីនោះទេ៕


-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?