ព័ត៌មានជាតិ
សហរដ្ឋអាមេរិកជួយពង្រឹងធនធានជលផល តាមរយៈការកសាងផ្លូវត្រីថ្មី
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលនឹងជួយឱ្យត្រីនិងបណ្តាសត្វនិងរុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា អាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា ដែលនាំឲ្យបរិមាណត្រីសម្រាប់សហគមន៍ក្នុងខេត្តពោធិ៍សាត់មានការកើនឡើង។
ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានភ្ជាប់ត្រីទៅនឹងទីជម្រកដ៏សំខាន់សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះក៏បង្ហាញឲ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច គឺជាដំណោះស្រាយដែលយើងអាចធ្វើបាននិងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។

លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៍មានចុះថ្ងៃទី ៣០ សីហាថា៖ “ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន។ តាមរយៈការការពារចំនួនត្រីនិងទីជម្រករបស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះក៏នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើងដល់សុខភាពសហគមន៍ ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ”។

ផ្លូវត្រីថ្មីនៅខេត្តពោធិ៍សាត់ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជណ្តើរត្រីថ្នាក់តំបន់ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន។ គំនិតផ្តួចផ្តើមដែលមានរយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាតសម្រាប់ទន្លេមេគង្គ (USAID Smart Infrastructure for the Mekong) បានជួយដល់បណ្តាប្រទេសទន្លេមេគង្គក្រោម ក្នុងការរៀបចំសារពើភ័ណ្ឌនិងកំណត់អាទិភាពនៃឧបសគ្គចំពោះជណ្តើរត្រី ការបណ្តុះបណ្តាលអំពីការកសាងជណ្តើរត្រី ព្រមទាំងការសម្របសម្រួលរវាងនាយកដ្ឋានធារាសាស្ត្រ និងនាយកដ្ឋានជលផលទូទាំងតំបន់មេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន។

រដ្ឋបាលជលផលកម្ពុជា បានសហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការសាងសង់ផ្លូវត្រីបង្ហាញចំនួនពីរ ក្នុងឆ្នាំ ២០១៩ និង ២០២១។ តាមការតាមដានទីតាំងទាំងពីរនេះបានបង្ហាញថា មានត្រីជាងមួយលានក្បាល ត្រូវជាជាង១០០ ប្រភេទពូជត្រី បានឆ្លងកាត់ផ្លូវត្រីនេះ ដើម្បីទៅកាន់ទីជម្រករបស់វាដែលមិនអាចទៅដល់កាលពីមុន ដែលមានចង្ងាញជាង ២០០០ គីឡូម៉ែត្រ។
ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការដៃគូ បានចុះទៅពិនិត្យផ្លូវត្រីដែលទើបសាងសង់ថ្មីកាលពីថ្ងៃទី ២៩ ខែសីហា ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍របស់គម្រោង ជាមួយថ្នាក់ដឹកនាំមូលដ្ឋាននិងជំរុញការអភិវឌ្ឍផែនការទូលំទូលាយសម្រាប់ផ្លូវត្រីទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។
គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រសួងមហាផ្ទៃរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?