Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដាំទៅអ្នកវិភាគមួយរូបថា «បើគ្រួសាររបស់លោកអញ្ចឹង លោកកុំគិតថា គ្រួសាររបស់ខ្ញុំដូចគ្រួសារលោក»

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំត្រឡប់ទៅអ្នកវិភាគមួយរូបនៅក្រៅប្រទេសថា កូនៗរបស់សម្ដេច មានការគោរពស្រលាញ់គ្នាណាស់ ហើយក៏គ្មានការដណ្ដើមគ្នាធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត ដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នាព្រឹកថ្ងៃទី ៣១ ខែសីហានេះថា ជារឿងគាប់ជួនមួយ ដែលលោក ឆាយ សុផល បានសរសេរសៀវភៅមួយក្បាល មានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» និងលោក​ លាង ​ឌឺលុច បានសរសេរសៀវភៅមួយក្បាលដែរ មានចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» តែបែរជាអ្នកវិភាគយកទៅវិភាគក្នុងបណ្ដាញផ្សព្វផ្សាយថា កូនប្រុសរបស់សម្ដេចទាំងពីរ កំពុងប្រជែងគ្នាធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត ដែលត្រូវឲ្យសម្ដេចចេញមុខសម្រួលទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិភាគរូបនោះថា «បើគ្រួសាររបស់លោកអញ្ចឹង លោកកុំគិតថា គ្រួសាររបស់ខ្ញុំដូចគ្រួសារលោក ព្រោះលោក គ្រាន់តែប្រពន្ធរបស់លោក ក៏លែងលះគ្នាដែរ បានជាលោកទៅពរកូនទៅ​ ប្រពន្ធនៅក្នុងប្រទេស សូម្បីតែប្រពន្ធរបស់លោក លោកមិននឹងត្រូវផង តើលោករឿងអីត្រូវជាមួយខ្ញុំ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កូនៗរបស់សម្ដេច មានការគោរពស្រលាញ់ និងស្ដាប់គ្នាទៅវិញទៅមកណាស់ ហើយក៏គ្មានការប្រជែងគ្នាធ្វើជានាយករដ្ឋមន្ត្រី នាពេលអនាគតដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «បងប្អូនគេ គេមានឋានានុក្រមរបស់គេ គេស្ដាប់បងរបស់គេណាស់ គេគ្មានមហិច្ឆតា​ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីជំនួសបងរបស់គេ ដណ្ដើម វាទៅជាវិភាគ ដំបូងវិភាគត្រឹមតែគណបក្សប្រជាជនទេ គណបក្សប្រជាជនអត់ឯកភាពទេ ក្នុងការលើក ហ៊ុន ម៉ាណែត ឥឡូវដល់ទៅ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រី ជំលោះធ្ងន់ធ្ងរក្នុងគ្រួសារ ត្រូវតម្រូវឲ្យលោក ហ៊ុន សែន ចេញមកសម្របសម្រួល»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា «អត់ចាំបាច់សម្របសម្រួលទេ កូនរបស់ខ្ញុំ គេស្គាល់គ្នាណាស់ ហើយគេគោរពបងរបស់គេណាស់….សូមផ្ដាំត្រឡប់ទៅវិញ បើលោកមិនចេះគ្រប់គ្រងគ្រួសារទេ រហូតត្រឹមតែប្រពន្ធមួយលោកលែងលះគ្នា ចែកកូន ចែកចៅគ្នា និងរឿងរបស់លោក តែរឿងរបស់ខ្ញុំ គឺខ្ញុំអប់រំកូន និងចៅរបស់ខ្ញុំបានល្អណាស់»៕​

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣៥ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៣៦ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៣៧ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម