ព័ត៌មានជាតិ
អាជីវករជាង១០គ្រួសារនៅបរិវេណបេនឡានផ្សារសំរោងយ៉ោងត្រូវបានអាជ្ញាធរស្រុកបាទីបង្ខំឲ្យរុះរើតូប
យ៉ាងហោចណាស់មានក្រុមអាជីវករ១១គ្រួសារ ដែលប្រកបរបរលក់ដូរបន្លែផ្លែឈើបន្តិចបន្តួចគ្រាន់បានកម្រៃមកផ្គត់ផ្គង់គ្រួសាររាប់សិបឆ្នាំមកហើយ ត្រូវបានអាជ្ញាធរស្រុកបាទី កោះហៅជាច្រើនលើកច្រើនសារទៅសាលាស្រុក បង្ខំឲ្យពួកគាត់រុះរើតូបចេញពីបរិវេណបេនឡានខាងជើងផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

លោកយាយ ងី យឿន ដែលមានអាយុ៨០ឆ្នាំទៅហើយបានរៀបរាប់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា ចាប់តាំងពីមានផ្សារសំរោងយ៉ោង គាត់បានមកចាប់ទីដីជាយខាងលិចបេនឡានផ្សារដែលជាដីរដ្ឋលក់ដូរបន្តិចបន្ទួចគ្រាន់ចិញ្ចឹមជិវិត ស្រាប់តែពេលនេះអាជ្ញាធរស្រុកបានឲ្យពួកគាត់រុះរើតូចចេញ ទាំងដែលមិនមានហេតុផលច្បាស់លាស់សម្រាប់ពួកគាត់សោះ។
ដោយឡែកលោកស្រី មុំ លីន ក៏បានបញ្ជាក់ថា លោកមេឃុំត្រពាំងសាបឈ្មោះ ពេជ្រ សារ៉ា ហៅកែវ បានមកគម្រាមពួកគាត់ត្រូវតែរុះរើតូបចេញ បើមិនចឹងទេអាជ្ញាធរនឹងចាត់វិធានការណ៍រុះរើដោយផ្ទាល់។

ក្រុមអាជីវករដែលប្រឈមនឹងការបណ្តេញចេញផ្សេងទៀតលើកឡើងដែរថា បើរដ្ឋត្រូវការកន្លែងនេះសម្រាប់អភិវឌ្ឍន៍គម្រោងណាមួយ គួរណាស់អនុវត្តឲ្យស្មើភាពគ្នាក្នុងទីតាំងបេនឡាននេះ មិនមែនមកដេញពួកគាត់តែ១១គ្រួសារចឹងទេ ម្យ៉ាងទីធ្លាបេនឡាននេះ សិងតែបាត់រូបរាងទៅហើយ ម៉េចបានមើលមិនឃើញ ឃើញអីតែបួនដប់តូបដែលនៅជាយខាងលិចទៅវិញ។ ពួកគាត់បន្ថែមថា អាជ្ញាធរដេញពួកគាត់ចេញដើម្បីយកទីតាំងនេះឲ្យអ្នកមានលុយ ព្រោះមេឃុំត្រពាំងសាបថា ដីនេះមានប្លង់អស់ហើយ។

ជុំវិញការលើកឡើងខាងលើ លោក ជេព្រ សារ៉ា មេឃុំត្រពាំងសាប តាមរយៈការហៅទូរស័ព្ទចូលបានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា ពិតជាបានស្នើសុំឲ្យម្ចាស់តូបមួយរុះរើចេញមែន ព្រោះជាចំណីផ្លូវដែលត្រូវឃ្វាលធ្វើផ្លូវកោងរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ដោយឡែកតូបផ្សេងៗទៀតដែលកំពុងប្រកបមុខរបរលក់ដូរនោះ គឺមិនមានផែនការឲ្យរុះរើនោះទេ។

លោកមេឃុំបញ្ជាក់ថា ដីដែលកាត់ឃ្វាលប៉ះពាល់តូបអាជីវករនេះ ប្រសិនបើជាថ្ងៃមុខមិនមានចរាចរណ៍ គាត់អាចសង់រោងបោះតង់លក់វិញបានមិនអីទេ សំខានពេលនេះត្រូវឲ្យខាងមន្ទីរសាធរណៈការគេអនុវត្តតាមប្លង់ផ្លូវគេសិន៕
អត្ថបទ៖ វីរៈ



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង