ព័ត៌មានជាតិ
ខេត្តតាកែវមានសហគ្រាសតូចធំជាង ៥០០ មូលដ្ឋាន រួមទាំងរោងចក្រខ្នាតធំ ៧៨ កន្លែង
ខេត្តតាកែវ មានការទាក់ទាញការវិនិយោគតាមរយៈការបង្កើតសហគ្រាសតូចធំ រួមទាំងរោងចក្រធំៗជាច្រើនកន្លែង ដែលបានផ្តល់ការងារដល់ពលរដ្ឋរាប់ម៉ឺននាក់។
លោក លី សាវេត អ្នកនាំពាក្យនិងជាអភិបាលរងខេត្តតាកែវបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តតាកែវមានរោងចក្រ ៧៨ កន្លែង រួមទាំងសហគ្រាសខ្នាតតូចនិងមធ្យម ៥៤២ មូលដ្ឋាន ដែលបានរួមចំណែកបង្កើតការងារ ចូលរួមលើកស្ទួយជីវភាពគ្រួសារតាមជនបទ។

លោកបន្តថា ខេត្តតាកែវមានភូមិសាស្ត្រនៅកៀករាជធានីភ្នំពេញ ជាទីតាំងប្រកបដោយសក្តានុពលសម្រាប់ការវិនិយោគស្របជាមួយខេត្តនេះមានកម្លាំងពលកម្មវ័យក្មេងយ៉ាងច្រើនសម្រាប់ប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មតាមរោងចក្រសហគ្រាសផ្សេងៗ។
ក្រៅពីមានសហគ្រាសតូចធំនិងរោងចក្រជាច្រើនកន្លែង ខេត្តតាកែវក៏មានតំបន់សេដ្ឋកិច្ចមួយកន្លែងដែលវិនិយោគដោយឧកញ៉ា ដួង ឈីវ។ តំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន វិនិយោគនៅលើផ្ទៃដីទំហំ ៧៩ហិកតា ដែលមានទីតាំងនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ជាប់ច្រកទ្វារអន្តរជាតិផ្លូវគោករវាងកម្ពុជា-វៀតណាម (ស្រុកគីរីវង់ ខេត្តតាកែវ និងស្រុកទិនបៀងខេត្តអាងយ៉ាង)។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន មានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ធនាគារ ផ្សារទំនើប ផ្សារទេសចរណ៍ ផែស្ងួត ឃ្លាំងស្តុកទំនិញ រោងចក្រសិប្បកម្ម-ឧស្សាហកម្មស្ដងដារអន្ដរជាតិ និងចំណតរថយន្តគ្រប់ប្រភេទជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ