ព័ត៌មានជាតិ
អភិបាលខេត្តកំពត ណែនាំអភិបាលក្រុង ស្រុក ទាំង៩ ត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីផ្តល់ភាពកក់ក្តៅតាមតម្រូវការរបស់ពលរដ្ឋ
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពតបានប្រកាសតែងតាំង លោក អុីម ច័ន្ចសោធន ចូលកាន់មុខតំណែងជាអភិបាលស្រុកទឹកឈូ ជំនួសលោក នាក់ សុវណ្ណារី ដែលបានផ្ទេរភារកិច្ចទៅជាអភិបាលស្រុកឈូក ។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងប្រាប់ទៅអភិបាល ក្រុង ស្រុក ទាំង៩ក្នុងខេត្តកំពត នៅក្នុងឱកាសនោះ ដោយត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីផ្តល់ភាពកក់ក្តៅតាមតម្រូវការបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួនឱ្យបានល្អប្រសើ ដើម្បីចៀសវាងក្នុងការប្រើប្រាស់តួនាទីរបស់ខ្លួនធ្វើឱ្យប្រជាពលរដ្ឋរងនូវទឹកភ្នែក។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាល ក្រុង ស្រុក ត្រូវមានការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណច្រកម្ពុជា បានបង្កើតឲ្យមានការបំពេញបន្ថែមនូវគណៈអភិបាល និងនាយក នាយករងរដ្ឋបាលសាលាខេត្ត និងក្រុង ស្រុក ភូមិ ឃុំ សង្កាត់ ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមឲ្យកាន់តែមានការប្រសើរឡើងជាបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើរដល់លោក អ៉ីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ ដែលទើបប្រកាសតែងតាំងថ្មីនាពេលនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងត្រូវខិតខំជុំរុញមន្ត្រីពាក់ព័ន្ធ បំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួនឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុង,ស្រុក ត្រូវមានការជំរុញការអភិវឌ្ឍឱ្យរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលសមិទ្ធផលនេះបានចូលរួមថែរក្សាសុខសន្តិភាពបន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការប្រកាសតែងតាំងលោក អុីម ច័ន្ចសោធន អភិបាលរស្រុកទឹកឈូ ចូលកាន់មុខតំណែងជាអភិបាលស្រុកទឹកឈូ នាពេលនេះ លោកសង្ឃឹមថា នឹងអនុវត្តន៍បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍នៅតាមមូលដ្ឋានដើម្បីបង្កើតបាននូវសមិទ្ធផលថ្មីៗជាបន្ថែមទៀតហើយត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យ ក្នុងនោះការងារចម្បងមានការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក អ៉ីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូដែលទើបនឹងឡើងថ្មី បានធ្វើការប្តេជ្ញាចិត្តថា គោរព និងអនុវត្ត ឲ្យបាខ្ជាប់ខ្ជួន នូវរដ្ឋកម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ គោរព និងអនុវត្ត ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាបសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ឋ។ រួមចំណែកក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។ ខិតខំបំពេញការងារជូន ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។ ស្វែងរកពិសោធន៍ការងារបន្ថែម និងផ្តល់នូវបទពិសោធន៍ការងាររបស់យើងខ្ញុំជូនដល់មន្ត្រីក្រោមឱវាទ៕
អត្ថបទ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?