Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកអូរ ធ្វើឲ្យដំណាំប្រជាពលរដ្ឋរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ភ្លៀងមួយមេកាលពីព្រឹកមិញ

បានផុស

នៅ

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលតាមដងអូរ ស្ថិតក្នុងភូមិក្បាលព្រលាន និងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឲ្យដឹងថា ការធ្លាក់ភ្លៀងតាំងពីព្រឹករហូតមកដល់រសៀលម៉ោង៣និង០០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើឲ្យដំណាំហូបផ្លែ និងដំណាំបន្ទាប់បន្សំមួយចំនួនដែលពួកគាត់បានដាំដុះនៅក្នុងចំការ ក្បែរដងអូរ បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែជំនន់ទឹកអូរ ហូរបក់បោកខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីបុរសម្នាក់ឈ្មោះ នួន ប៊ុនថាច អាយុជាង៤០ឆ្នាំ បានបញ្ជាក់ថា គាត់មានដីជិតមួយហិកតា ដើម្បីដាំដំណាំហូបផ្លែ មានទុរេន ខ្នុរ ចេក ជាដើម ប៉ុន្តែនៅថ្ងៃនេះ ដំណាំរបស់គាត់ បានខូចខាតខ្លះៗ ដោយសារតែទឹកហូរកាត់ ព្រោះតែជំនន់ទឹកអូរហូរមិនទាន់បានជាច្រាលមកហូរកាត់បណ្តាលឲ្យដំណាំត្រូវរងការខូខខាតតែម្តង។

គាត់បានបន្តទៀតថា ទុរេន ដែលគាត់ដាំវាមានអាយុកាលមួយឆ្នាំមកហើយ ប៉ុន្តែពេលមានភ្លៀងធ្លាក់ម្តងៗ មិនដែលមានបញ្ហាដូចថ្ងៃនេះទេ មិនថាតែដំណាំរបស់គាត់ទេ ដែលរងការខូចខាត ដំណាំបងប្អូន ដែលនៅជាប់ៗគ្នា ជាមួយដំណាំគាត់ ក៏រងការខូចខាត់ធ្ងន់ធ្ងរដែរ ព្រោះតែមានភ្លៀងធ្លាក់មួយមេធំនេះ ។ គាត់មានការសោកស្តាយដែរ ប៉ុន្តែធ្វើម្តេចបើវាជាគ្រោះថ្នាក់ធម្មជាតិដូច្នោះ បន្ទាប់ពីទឹកស្រកទៅវិញ រូបគាត់និងគ្រួសារ ដើរតម្រង់ដើមទុរេនឡើងវិញផងដែរ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹក ក៏បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C សីតុណ្ណភាពអតិបរមា មានពី ៣២-៣៥ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត នៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរលាយឡំ ទៅដោយផ្គរ រន្ទះ ។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

Sokha Hotels

ព័ត៌មានពេញនិយម