ព័ត៌មានជាតិ
ពិធីសម្ពោធជាផ្លូវការ នៃស្តេចស្រាវិស្គី ដ៏ប្រណីត ROYAL SALUTE 30 ឆ្នាំ
ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវស្រាវិស្គី Royal Salute បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ដែលត្រូវបានលាយបញ្ចូលនិង សម្រិតសម្រាំងយ៉ាងពិសេសជាមួយរសជាតិបែបថ្មី និងប្រណីតភាព នៃស្កុតវិស្គី ដែលផ្សារផ្ជាប់ទៅនឹងកេរដំណែល និងទំនាក់ទំនងជាប្រវត្តិសាស្ត្រទៅនឹងគ្រួសាររជាវង្សនៃចក្រភពអង់គ្លេស។
[31 August,2022-Phnom Penh] Royal Salute, the master of exceptionally aged Scotch whisky, unveils a rich and delicately smoky new expression, the Royal Salute 30 Year Old Key to the Kingdom, inspired by its unique connection to British royalty, and skilfully crafted as a modern expression of remarkable, high-aged Scotch whisky.
ការផ្សារភ្ជាប់អត្ថន័យនៃស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ក្នុងគោលបំណងដើម្បីរំលឹក និង អបអរនូវពិធីថ្វាយកូនសោ ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅរាជវាំង Holyrood នៅក្នុងប្រទេសស្កុតឡែន ដើម្បីថ្វាយកូនសោដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងរយៈពេលដែលទ្រង់គង់នៅក្នុងរាជវាំងសម្រាប់ប្រារព្ធពិធី។ ទ្រង់នឹងត្រូវដង្ហែជាមួយកូនសោ ដែលជាតំណាងនៃកម្មវិធីទៅកាន់ទីក្រុង Edinburgh ។ គួរបញ្ជាក់ផងដែរថាពិធីនេះ គឺជាពិធីមួយដែលគេប្រារព្ធឡើងមានរយៈពេលយូរជាងគេក្នុងចំណោមពិធីទាំងអស់នៅក្នុងរាជវង្សអង់គ្លេស ដែលជាពិធីតំណាងឲ្យកិត្តិយស និងសេរីភាព។ រសជាតិថ្មីនៃស្តេចស្រាវិស្គី Royal Salute 30 ឆ្នាំនេះត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយជ្រើសរើសយកនូវស្រាវិស្គីដែលកម្រ និងប្រណីតៗដែលមានអាយុយ៉ាងតិច 30 ឆ្នាំពីតំបន់នានានៅក្នុងប្រទេសស្កុតឡែនមករួមបញ្ជូលគ្នា។
The Royal Salute 30 Year Old Key to the Kingdom captures the celebratory spirit and grandeur of the Ceremony of the Keys, hosted annually at Scotland’s Holyrood Palace where the keys to the City of Edinburgh are presented to Her Majesty Queen Elizabeth II. The new expression blends together a hand-selection of the finest whiskies, each aged for a minimum of 30 years, meticulously sourced from across Scotland, the enchanting home of Royal Salute.
គួរបញ្ជាក់ផងដែរថា ស្រាវិស្គី Royal Salute ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1953 ដើម្បីជាដង្វាយដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងឱកាសនៃពិធីគ្រងរាជសម្បត្តិ ក៏ដូចជាសម្រាប់ជាដង្វាយទៅកាន់ខ្សែរាជវង្សានុវង្សនៅក្នុងចក្រភពអង់គ្លេស នៅក្នុងកម្មវិធីពិសេសៗជាច្រើនទៀត។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការលាយនូវវិស្គីប្រណីតៗ លោក Sandy Hyslop អ្នកឯកទេសផលិតស្រាវិស្គីរបស់ Royal Salute បានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការលាយបញ្ចូលនូវវិស្គីដែលល្អៗក្នុងការផលិតនូវស្រា Royal Salute 30 ឆ្នាំនេះឡើង ដែលមានរសជាតិផ្អែមស្រទន់នៃក្លិនផ្លែឈើចម្រុះ ដូចជាផ្លែសារី ក្រូចឃ្វិច និងក្លិនរមួតនៃទឹកឃ្មុំ ជាពិសេសទៅទៀតនោះ អ្នកទទួលទាននឹងទទួលនូវរសជាតិឈ្ងុយឈ្ងប់។
Since its inception, Royal Salute has always celebrated momentous occasions, having been originally crafted to mark the coronation of Queen Elizabeth II in 1953. Crafted by Royal Salute Master Blender Sandy Hyslop with every quality hallmark synonymous with the luxury Scotch, the 30 Year Old expression gives whisky aficionados a new opportunity to discover the expert mastery it takes to create an exceptionally aged whisky. The result is a luxuriously sweet and fruity blend with notes of ripe, juicy pears, blood orange and thick set honey that form a medley of majestic flavours, and a long finish with enduring smoky notes.
លោក Sandy មានប្រសាសន៍ថា “ស្រាវិស្គីប្រភេទថ្មីមួយនេះ ត្រូវបានផលិតឡើង ដើម្បីអបអរនូវពិធីថ្វាយកូនសោជូនក្សត្រនៃចក្រភពអង់គ្លេស វាជាពិធីបុណ្យប្រវត្តិសាស្ត្រមានអាយុកាលយូរអង្វែងមកហើយ។ ដើម្បីឱ្យសាកសមទៅនឹងកម្មវិធីប្រវត្តិសាស្ត្រដ៏យូរអង្វែងមួយនេះ យើងសម្រិតសម្រាំង និងជ្រើសរើសយកតែវិស្គីដែលមានគុណភាពខ្ពស់ មានរសជាតិនិងក្លិនដ៏ល្អឥតខ្ចោះមកលាយបញ្ចូលគ្នា ដើម្បីផលិតនូវវិស្គីដ៏ប្រណីតមួយនេះ” ។
Sandy Hyslop commented, “The new blend pays tribute to one of the longest-standing ceremonies still practiced by the British Monarchy and captures the celebratory energy and classic refinement of the Ceremony of the Keys. Each whisky that was selected to create this new expression is of the utmost quality, and from the start of production through to bottling, it was a thorough process that required constant care and attention. The result is a distinguished blend and a great addition to the fantastic collection of Royal Salute high-aged Scotch whiskies.”
លើសពីនេះទៅទៀត មិនត្រឹមតែទៅលើគុណភាពនៃវិស្គីនោះទេ សូម្បីតែដបស្រាត្រូវបានឆ្លងកាត់ការឆ្លាក់ដោយដៃ ជាដបប៉សឺឡែនដែលមានការតុបតែងដោយគំរូនៃដាវពីកេរដំណែលរបស់ជនជាតិស្កុតឡែន ជាពិសេសរូបរាងនិងការរចនានៅលើដបទាំងមូលត្រូវបានផ្តោតសំខាន់ទៅនឹងអត្ថន័យនៃ កូនសោ រួមជាមួយនឹងវត្ថុដំណាងផ្សេងៗរួមមាន រូបស្នែង ផ្កាកុលាប ដាវរាជវង្ស និង ព្រះឆាយាលក្ខណ៍ ដែលជាដង្វាយសំខាន់សម្រាប់ពិធីផងដែរ។
The new expression is presented in a hand-crafted, granite-effect flagon with a stopper inspired by the hilt of ancient Scottish swords. True to Royal Salute’s artistry, an intricate illustration adorns the presentation box, incorporating designs inspired by the Ceremony of the Keys such as ceremonial horns, royal roses, noble swords and regal crests.
លោក Daren ONG អគ្គនាយកក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានមានប្រសាសន៍ថា “ យើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជា ទីផ្សារវិស្គីប្រណីតៗនៅមានកម្រិត។ ហេតុដូចនេះក្នុងនាមយើង គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលនាំចូលផ្តាច់មុខ និងចែកចាយនូវស្រាវិស្គីប្រណីតៗ យើងមានគោលដៅ ដើម្បីពង្រីកទីផ្សារមួយនេះឲ្យកាន់តែរីកចម្រើន ធ្វើយ៉ាងណាធានា និងផ្គត់ផ្គង់ជូនដល់អតិថិជននូវផលិតផលសុទ្ធនិងប្រណីតៗ ដើម្បីឆ្លើយតបចំពោះការគាំទ្រផលិតផលរបស់យើង។ ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងឆ្នាំ 2017 គោលដៅរបស់ក្រុមហ៊ុនភើណូដរីខាដ (ខេមបូដ) គឺធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ និងចូលរួមចំណែកបង្កើនការរីកចម្រើននៃវិស័យពាណិជ្ជកម្ម ដោយចូលរួមក្នុងការបង្កើននូវគុណភាពនៃការរស់នៅប្រកបដោយប្រណីត ភាព ស្របជាមួយនឹងការរីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ជាមួយភាពស្ញប់ស្ញែងនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា យើងក៍មានមោទកភាពដែលយើងបាននាំចូលនូវប្រភេទស្រាវិស្គី Royal Salute ដែលជាវិស្គីមួយមានអាយុកាលយូរលង់និងមានប្រវត្តិផ្សារភ្ជាប់ទៅនឹងខ្សែរាជវង្សគួរឲ្យស្ញប់ស្ញែងផងដែរ” ។
“The luxury market in Cambodia is still developing. As the only brand affiliate Wine & Spirits company in Cambodia, we aim to deliver a large portfolio of products to the right community of consumers, who are demanding more quality and status in their lifestyle. Since 2017, Pernod Ricard Cambodge’s objective is to develop and contribute to the Kingdom of Cambodia, as the country progresses strongly, while educating consumers the finer quality of life. Naturally, as Royal Salute has a long history of royalty, which is similarly to the Cambodia’s history, we would like to pay a mark of respect to local culture and community. “ said Daren ONG, Pernod Ricard (Cambodge) Managing Director.
គួរបញ្ជាក់ផងដែរថា Royal Salute 30 ឆ្នាំនឹងមានលក់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) ទូរទាំងប្រទេសកម្ពុជា។
The Royal Salute 30 Year Old Key to the Kingdom will be available at Pernod Ricard (Cambodge) appointed wholesaler in Cambodia.
ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រៈwww.royalsalute.com.
Visit our Facebook page for more information: www.royalsalute.com.
អំពី ROYAL SALUTE
ROYAL SALUTE គឺជាស្រាស្កុតវិស្គីដែលត្រូវបានបន្ទំអស់រយៈពេលយ៉ាងតិច 21 ឆ្នាំ ដើម្បីជាដង្វាយក្នុងឱកាសគ្រងរាជសម្បត្តិរបស់មហាក្សត្រិយានី Elizabeth ទី2 ជាមួយនឹងការបាញ់នូវកាំភ្លើងចំនួន21ដើមដើម្បីអបអរក្នុងកម្មវិធីគ្រងរាជនេះ។ ទោះបីជា Royal Salute ត្រូវបានផលិតឡើងសម្រាប់អបអរសាទរប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេសក្តី តែផលិតផលមួយនេះក៏ត្រូវបានផលិតឡើងសម្រាប់បម្រើឲ្យអ្នកចូលចិត្តវិស្គីនៅក្នុងសម័យទំនើបផងដែរ ជាមួយនឹងការរួមបញ្ចូលគ្នានូវសិល្បៈ ការច្នៃប្រឌិត និងទម្រង់នៃការបង្កើតថ្មីនៃផលិតផលនីមួយៗ។ Royal Salute ក៏បានចូលរួមជាមួយនឹង POLO ដែលជាក្រុមកីឡាដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្ននេះ។ Royal Salute បានធ្វើការឧបត្ថម្ភក្នុងកីឡានេះច្រើនជាង 15 ការប្រកួតនៅលើពិភពលោកដែលនៅក្នុងប្រទេស អង់គ្លេស អាមេរិក អាហ្សង់ទីន ចិន និងកូរ៉េ ជាដើម។
About Royal Salute
Royal Salute is an exceptionally crafted and aged Scotch whisky, starting where others end at 21 years old. Created to mark the coronation of Queen Elizabeth II and the 21 gun salute that honoured her, the brand is steeped in tradition and proud of its royal lineage, but is firmly engaged in the modern world by constantly pushing the art of blending into new, creative and ambitious forms. Royal Salute is deeply involved in polo – the world’s oldest surviving team sport and a game that is expanding in the modern era.
www.royalsalute.com
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ