ព័ត៌មានជាតិ
ភាគីនិយោជកដំឡើងតួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ដល់១៩៦ដុល្លារ ខណៈភាគីកម្មករនិយោជិតទម្លាក់មកនៅត្រឹម២១៣ដុល្លារ
ភាគីនិយោជកបានសម្រេចដំឡើងតួលេខប្រកាសឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ពី១៩៤ដល់១៩៦ដុល្លារ។ ចំណែកឯភាគីកម្មករនិយោជិតបានទម្លាក់ពី២១៥មកនៅត្រឹមតែ២១៣ដុល្លារ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលទើបចប់នៅម៉ោង៧យប់ថ្ងៃទី៣១សីហានេះ បានឱ្យដឹងថា ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន៣លើក ភាគីតំណាងកម្មករនិយោជិតបានបន្ថយតួលេខពី ចំនួន ២១៥ដុល្លារអាមេរិក មកតួលេខ ២១៣ដុល្លារអាមេរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះ។ ក្រោយការប្រជុំ ផ្ទៃក្នុងចំនួន ២លើក ភាគីនិយោជកក៏បានដំឡើងពីចំនួន ១៩៤ដុល្លារអាមេរិក ទៅតួលេខ ១៩៦ដុល្លារ អាមេរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះដែរ។

ភាគីទាំងពីរបានបន្តពន្យល់ និងការពារគោលជំហររបស់ខ្លួនទៅវិញទៅមក ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ភាគីរាជរដ្ឋាភិបាលក៏បានបន្ត សម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកផងដែរ។ តាមលក្ខណបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរិមាណនោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគណនាឃើញថា តួលេខប្រាក់ឈ្នួលអប្បបរិមាណសម្រាប់ឆ្នាំ២០២៣គឺ ១៩៧,៨៦ដុល្លារអាមេរិក។

អង្គប្រជុំបានឯកភាពកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា សម្រាប់ប្រាក់ឈ្នួលអប្បបរិមាណកម្មករនិយោជិកក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២២ទទួលបាន១៩៤ដុល្លារក្នុង១ខែដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕
ដោយ ៖ សំអឿន






-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា