Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​នឹង​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ក្រុមហ៊ុន ស៊ុន ស៊ី​ង​ហ្គា​មិនដែល​ត្រូវ​ថៅកែ​រត់ចោល​នៅ​ថ្ងៃស្អែក

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាស​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ន​យោ​ជិត​ធ្វើការ​នៅ​ក្រុមហ៊ុន ស៊ុន ស៊ី​ង ហ្គា​មិន ដែល​ត្រូវ​ថៅកែ​រត់ចោល​នៅ​ថ្ងៃទី​០១​ខែកញ្ញា​ឆ្នាំ​២០២២​ស្អែក​នេះ​នៅ​​ស្រុក​អង្គស្នួល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​នៅ​ល្ងាច​ថ្ងៃទី​៣១​សីហា​នេះ​បានឱ្យដឹងថា​ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​នឹង​ចាប់ផ្តើម​បើក ផ្ដល់​ថវិកា​បុរេប្រទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​បងប្អូន​កម្មករ​ន​យោ​ជិត​ធ្វើការ​នៅ​ក្រុមហ៊ុន ស៊ុន ស៊ីងហ្គាមិន ​ចាប់ពី​ម៉ោង ១៤និង០០​នាទី​រសៀល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ​នៅ​សាលាស្រុក​អង្គស្នួល ស្ថិតនៅ​ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ក្រសួង​បាន​ណែ​នាំឱ្យ​បងប្អូន​កម្មករនិយោជិត​យក​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​ដូចជា ប័ណ្ណសម្គាល់ខ្លួន​កម្មក​រ​និយោជិត (​ច្បាប់ដើម​) ឬ​កិច្ចសន្យាការងារ និង​សៀវភៅ​ការងារ​កម្មករនិយោជិត ឬ​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​និង ប័ណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករ​និយោជិត​ម្នាក់ៗ (​បើ​មាន​)​។

លោក សៅ ប៊ុនធឿន អនុប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​គណៈកម្មការ​ដោះស្រាយ​វិវាទ​បាតុកម្ម​កូដកម្ម​និង​គ្រប់​មុខសញ្ញា​បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​៣១​សីហា​នេះ​ថា​ក្រុមហ៊ុន ស៊ុន ស៊ី​ង ហ្គា​មិនជា​រោងចក្រ​កាត់ដេរ​ស៊ីឈ្នួល​ត​ពី​រោងចក្រ​ផ្សេង​ទេ​ដោយមាន​កម្មករ​ចំនួន​៤២​នាក់​ក្នុងនោះ​មាន​២០​ត្រូវបាន​ដោះស្រាយ​បើកប្រាក់​រួចរាល់​។​ ចំណែក​នៅសល់​កម្មករ​ចំនួន​២២​នាក់​ទៀត​នៅ​មិនទាន់បាន​បើក​នៅឡើយ​ទេ​ ដោយ​ថៅកែ​បាន​រត់ចោល​បាត់ស្រមោល​។​

លោក​បាន​បន្ត​ថា ​ក្រោយពី​ថៅកែ​រត់ចោល​កម្ម​ករបា​ន​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាស្រុក​ឱ្យជួយ​ដោះស្រាយ​ឱ្យ​ហើយ​បានធ្វើ​ការតវ៉ា​ដោយ​សន្តិវិធី​កាលពី​ថ្ងៃទី​១០ ​ខែសីហា​ ឆ្នាំ​២០២២​។

លោក​បាន​បន្ត​ថា ​បន្ទាប់​មក​ក្រុមការងារ​របស់​លោក​បាន​ចូលរួម​ដោះស្រាយ​និង​បាន​រាយការណ៍​ជូន​ក្រសួង​ការងារ​ហើយ​ក្រសួង​នឹង​ចាប់​ផ្តល់​ដោះស្រាយ​បើកប្រាក់​ឈ្នួល​ជួន​ពួកគាត់​នៅ​រសៀល​ថ្ងៃស្អែក​នៅ​សាលាស្រុក​អង្គស្នួល​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ២៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម