ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា លើកឡើងថា យោធិនអាវុធហត្ថគ្រប់រូប ត្រូវមានស្មារតីទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច
កំពង់ធំ ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លើកឡើងថា គ្រប់យោធិនរបស់អាវុធហត្ថ គ្រប់រូបត្រូវមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ចរបស់ខ្លួន គ្រប់ពេលវេលា ជាពិសេសក្នុងសកម្មភាព បំពេញបេសកកម្ម។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ត្រូវបានផ្លាស់ប្តូរមុខតំណែងជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែតាំងលោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំជំនួសវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មានប្រសាសន៍ថា យោធិនអាវុធហត្ថគ្រប់រូប ត្រូវមានស្មារតីទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច។ ឯកឧត្តមបន្តថា ការអនុវត្តន៍តួនាទីភារកិច្ចបានល្អប្រសើរ គឺមានន័យមន្ត្រីអាវុធហត្ថ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន តាមក្រមសីលធម៌ និងបទបញ្ជាររបស់ថ្នាក់លើ។ ទន្ទឹមនោះ ក្នុងនាមអង្គភាពអាវុធហត្ថ ក៏មិនដែលមានភាព លំអៀងលើការតែងតាំងមុខតំណែង និងប្រគល់តួនាទីភារកិច្ចឡើយ។ ការតែងតាំងដំឡើងផ្លាស់ប្តូរមុខ តំណែងកន្លែងធ្វើការនៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជននោះ គឺជាក្រឹត្យក្រមនៃការងារចាត់តាំងរៀបចំធនធានមនុស្សដើម្បីភាពរីកចម្រើនការងារនិងក៏ជាឱកាសនៃការ ផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ៖
១- ដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ២- រៀបចំធនធានមនុស្សឱ្យស្រប និងសមត្ថភាពជំនាញនិងនិស្ស័យ៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន ៤- ជាការចែករំលែក បទពិសោធន៍ល្អក្នុងបំណងធ្វើឱ្យអង្គភាពស្ថាប័នរីកចម្រើនព្រមៗគ្នា។លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ក៏ដូចជាប្រធានស្ថាប័នក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិគឺសុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់ លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាពនិងមហាជនប្រជាជន។ ចំពោះលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងការដឹកនាំបញ្ជាគ្រប់គ្រងកងរាជអាវុធហត្ថខេត្តកំពង់ធំ សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំងដោយពុំមានកំហុសខុសឆ្គងឬទទួលវិន័យទណ្ឌកម្មនិងសូមជូនពរលោកឧត្តមសេនីយ៍ទទួលតួនាទីភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។
ហើយលោកឧត្តមសេនីយ៍ត្រី មាស យ៉ត គប្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល គ្រប់គ្រងបញ្ជាអង្គភាពមានសណ្តាប់ធ្នាប់កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថសហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិ ត្រូវតែការពារចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប៕
អត្ថបទ ៖ ឈាង មករា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត