ព័ត៌មានជាតិ
អង្គការ KOICA ចុះបង្រៀនពីសុវត្តិភាពចរចរណ៍ដល់សិស្សានុសិស្សនៅតំបន់ជនបទ
ទីភ្នាក់ងារសហប្រតិបត្តិការ កម្ពុជា កូរ៉េ ប្រចាំកម្ពុជា (KOICA) រួមជាមួយសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមកូ ម៉ូធ័រ ខមភេននី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានចុះបង្រៀនពីសុវត្តិភាពចរចរណ៍ និងចែកសម្ភារៈសិក្សា សម្ភារៈអនាម័យ មួក និងដាំដើមឈើក្នុងសាលាបឋមសិក្សាព្រះស្រែ និងអនុវិទ្យាល័យ មង្គលបុរី ដែលមានទីតាំងក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់។

លោក នោ ហ្សង់ជូន ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា កូរ៉េ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់ការយល់ដឹងសុវត្ថិភាពចរាចរណ៍ពីសំណាក់កុមារា កុមារី ដែលជាអ្នកប្រើប្រាស់ផ្លូវងាយរងគ្រោះបំផុត ដើម្បីកាត់បន្ថយការស្លាប់ និងរបួសនៅលើដងផ្លូវក្នុងចំណោមកុមារតាមរយះការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ប្រកបដោយចីរភាព និងបំផុសគំនិតដើម្បីការពារបរិស្ថាន និងភពផែនដីដោយការដាំដើមឈើនៅតាមសាលារៀននានាក្នុប្រទេសកម្ពុជា។

លោកបានបន្តថា ក្រុមការងារកិច្ចសហការចុះជួយសហគមន៍បានធ្វើការចែកជូននូវសម្ភារៈបរិក្ខារសិក្សា ដូចជា កង់ ប៊ិច កាបូបស្ពាយ សៀវភៅសរសេរ និងសម្ភារៈអនាម័យ ដែលមានដូចជា ថ្នាំដុសធ្មេញ និងច្រាស ដើម្បីចែកជូនសិស្សានុសិស្សចំនួន១០០នាក់ ព្រមទាំងផ្តល់ជូនម៉ាស៊ីនបូមទឹកជាមួយ ទុយោទឹកប្រវែង៥០ម៉ែត្រផងដែរ បន្ថែមពីនោះ នៅមាន ភូគោលវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ភាគ១ និងភាគ២ និងសៀវភៅរឿងនិទានសម្រាប់ក្មេង ។សម្ភារៈ និងគ្រឿងបរិក្ខារទាំងអស់នេះត្រូវបានប្រគល់ជូនលោកនាយកសាលាបឋមសិក្សា ព្រះស្រែ ខេត្តបន្ទាយមានជ័យ។

រីឯក្នុងខេត្តពោធិ៍សាត់វិញ ក្រុមការងារបានប្រគល់មួកសុវត្ថិភាពចំនួន២០០ កាបូកស្ពាយចំនួន២០០ និងសៀវភៅកំណែ ជូនទៅដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យមង្គលបុរី និងវិទ្យាល័យពោធិ៍សាត់។ បន្ថែមពីនេះ
ក្រុមការងារចុះជួយសហគមន៍បានបង្រៀនអំពីសុវត្ថិភាពចរាចរណ៍ដោយការពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ។ ជាពិសេសពួកគាត់បានចូលរួមក្នុងយុទ្ធនាការដាំដើមឈើដើម្បីបរិស្ថានប្រកបដោយនិរន្តរភាព និងការប្រយុទ្ធប្រឆាំងការគម្រាមកំហែងបំរែបំរួលអាកាសធាតុ។

ក្នុងដំណើរបំពេញបេសសកម្មនៅខេត្តបន្ទាយមានជ័យ ក្រុមការងារក៏បានចូលជួបសម្តែងការគួរសមជាមួយ លោក អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ។ ក្នុងជំនួបនោះ កយការ បានចែករំលែកកិច្ចសហប្រតិបត្តិការរវាង កយការ និងខេត្តបន្ទាយមានជ័យ ជាពិសេសលើគម្រោងកម្មវិធីរបស់កយការ ដូចជា ១) ការបោសសំអាតលទ្ធផលដំណាក់កាលទី៤ ៖ សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស ២) ការកសាងភូមិសន្តិភាព និងវិបុលភាព តាមរយះ ការអភិវឌ្ឍន៍សហគមន៍ជនបទរួមបញ្ចូលគ្នា ៣) បញ្ជូនអ្នកស្មគ្រ័ចិត្ត មិត្តកូរ៉េពិភពលោក World Friends Korea (WFK) ទៅកាន់សាកលវិទ្យាល័យជាតិមានជ័យ និង ៤) ការចូលរួមសកម្មភាពចុះជួយសហគមន៍ ដោយសហការជាមួយ កយកា ខេមការ និងហ៊ីយ៉ានដាយ៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល