ព័ត៌មានជាតិ
ពលករណារត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័កនឹងត្រូវផាកពិន័យចាប់ពី ២០ម៉ឺនរៀលទៅ១លានរៀល
លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ខេត្តឧត្ដរមានជ័យមានធ្វើការព្រមានចាត់វិធានការតាមច្បាប់ចំពោះបងប្អូនពលករខ្មែរទាំងឡាយណាដែលបានរត់គេចវេសមិនព្រមធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការលើកឡើងរបស់លោកអភិបាលខេត្តនេះបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលលោកបានបន្តដឹកនាំក្រុមការងារចុះពិនិត្យនិងសម្រួលដល់ពលករដែលធ្វើការចំណាកស្រុកមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
លោកបានមានប្រសាសន៍ថា «ប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក ១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័កនឹងត្រូវផាកពិន័យចាប់ពី ២០០,០០០ រៀលទៅ១,០០០,០០០ រៀលនិងទោសព្រហ្មទណ្ឌ»។
លោកបានមានប្រសាសន៍បន្តថា ការដាក់បងប្អូនពលករឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃនេះគឺក្នុងគោលបំណងបង្កើន ការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល
១៤ថ្ងៃនេះដែរ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់ចំពោះការស្នាក់នៅចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនពលករផងដែរ។
លោកអភិបាលខេត្តបានបន្ថែមថា «ការធ្វើចត្តាឡីស័កនេះមិនមែនជាការឃុំខ្លួនពលករនោះទេ ដូច្នេះសូមកុំយល់ច្រឡំ
ផ្ទុយទៅវិញត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងទិសដៅរួមគ្នាការពារជំងឺកូវីដ១៩
កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍»។
លោកអភិបានខេត្តបានអំពាវនាវបងប្អូនពលករទាំងអស់សូមមេត្តាគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដោយធ្វើចត្តាឡីស័ករបស់ពេល១៤ថ្ងៃដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារក៏ដូចជាសហគមន៍ផងដែរ។
ក្រសួងសុខាភិបាលបានអំពាវនាវយ៉ាងទទូចដល់ឲ្យបងប្អូនពលករខ្មែចេញពីប្រទេសថៃមកកម្ពុជាវិញត្រូវអនុវត្តការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវហើយកុំមានការរត់គេចជាបន្តទៀតដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលសហគមន៍ទ្រង់ទ្រាយធំ។
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលបានសូមសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានមានវិធានការតឹងតែងត្រូវដាក់អ្នកប្រចាំការពេទ្យប្រចាំការមើលការខុសត្រូវអ្នកដែលធ្វើចត្តាឡីស័កដើម្បីកុំឲ្យគាត់រត់គេចឬចេញពី
កន្លែងធ្វើចត្តាឡីស័កបាន៕
អត្ថបទ៖ សំអឿន
ចុចអាន៖ សល់អ្នកឆ្លងកូវីដ១៩ ក្នុងសហគម៍៤នាក់ទៀត ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ