Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តអំពាវនាវដល់ពលរដ្ឋ សូមបន្តចាកចេញពីចម្ការរបស់លោក ខឹម វាសនា

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចាកចេញពីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហើយត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងស​ន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២នេះថា ទោះបីជារាជរដ្ឋាភិបាល និងអាជ្ញាធរ ត្រូវខាតពេលវេលា និងត្រូវចំណាយថវិកាមួយចំនួន ដោយសារតែប្រជាពល​រដ្ឋ ទៅចូលរួមក្នុងពិធីជួបជុំរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏ដោយ ក៏រាជរដ្ឋាភិបាលមិនបានយកទោសពៃអ្វីឡើយ។ ដូច្នេះលោក ផៃ ស៊ីផាន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចាកចេញពីចម្ការរបស់លោក ខឹម វាសនា ត្រឡប់ទៅផ្ទះរៀងៗខ្លួន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍បន្តថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានបង្ហាញអំពីសីលធម៌នយោបាយរបស់លោក អត់មានប្រកែប្រកាន់​ ឬដាក់ទោសទណ្ឌដល់បងប្អូនប្រជាពលរដ្ឋ ដែលលោកបានអញ្ជើញទៅ ទោះបីជាប៉ះពាល់ដល់ការចំណាយ និងពេលវេលារបស់អាជ្ញាធរ និងការចំណាយដ៏ធំធេងរបស់រដ្ឋយើងយ៉ាងណាក៏ដោយ ក៏លោកអត់បានយកទោសយកពៃអីដែរ អញ្ចឹងសុំអញ្ជើញប្រជាពលរដ្ឋទាំងអស់ អញ្ជើញត្រឡប់មកកាន់ផ្ទះសម្បែងវិញ ដែលជាទីសុខសាន្ដរបស់យើង»។

សូមជម្រាបថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ បានអំពាវនាវឲ្យប្រជាពលរដ្ឋរំសាយការជួបជុំ និងត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដោយរាជរដ្ឋាភិបាល និងអាជ្ញាធរមិនមានការប្រើកម្លាំង ដើម្បីបំបែកការជួបជុំនោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោនា​យករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់លោក ខឹម វាសនា និងសមាជិករបស់លោកកុំបង្ខាំង ឬរារាំងប្រជាពលរដ្ឋដែលមានបំណងចង់ចេញពីចម្ការ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ត្រូវត្រៀមរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋចេញពីចម្ការរបស់លោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ និងត្រៀមស្បៀងអា​ហារផ្តល់ជូនដល់ពួកគាត់ផងដែរ។ បន្ទាប់ពីមានការអំពាវនាវ ពីសំណាក់សម្ដេចតជោនាយករដ្ឋមន្ត្រីរួចមក គឺសង្កេតឃើញមានប្រជាពលរដ្ឋបានចេញចាក់ពីចម្ការរបស់លោក ខឹម វាសនា ជាបន្តបន្ទាប់ចាប់តាំងពីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២មក៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣៧ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម