ព័ត៌មានជាតិ
៥ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មាន ចេញអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានចំនួន ២,១៥៤
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មាន បានចេញអាជ្ញាបណ្ណ និងលិខិតបន្តអាជ្ញាបណ្ណ សម្រាប់អង្គភាពសារព័ត៌មានគ្រប់ប្រភេទចំនួន ២,១៥៤អង្គភាព ហើយបានចេញនូវប័ណ្ណអ្នកសារព័ត៌មាន និងបន្តសុពលភាពប័ណ្ណអ្នកសារព័ត៌មានជាតិ-អន្តរជាតិ បានចំនួន ១០,០៣៣ប័ណ្ណ។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ក្នុសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញាថា ក្រសួងព័ត៌មាន តែងតែផ្ដល់តម្លៃ និងការទទួលស្គាល់អ្នកសារព័ត៌មានវិជ្ជាជីវៈ និងស្ថាប័នសារព័ត៌មានស្មើៗគ្នា គ្មានការប្រកាន់និន្នាការនយោបាយ ឬទស្សនៈផ្ទុយ ឬស្រប នោះទេ។
លើសពីនេះទៀត ក្រសួងព័ត៌មាន ក៏បានបង្កើតក្រុមមេធាវី ដោយសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ក្នុងការផ្ដល់ជំនួយផ្នែកផ្លូវច្បាប់ជូនដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន នៅពេលដែលមានវិវាទផ្នែកវិជ្ជាជីវៈកើតឡើង ដោយពុំគិតថ្លៃផងដែរ។
លោក មាស សុភ័ណ្ឌ បានឲ្យដឹងបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មាន បានចេញអាជ្ញាបណ្ណ និងលិខិតបន្តអាជ្ញាបណ្ណ សម្រាប់អង្គភាពសារព័ត៌មានគ្រប់ប្រភេទចំនួន ២,១៥៤អង្គភាព និងបានចេញនូវប័ណ្ណអ្នកសារព័ត៌មាន និងបន្តសុពលភាពប័ណ្ណអ្នកសារព័ត៌មានជាតិ-អន្តរជាតិ បានចំនួន ១០,០៣៣ប័ណ្ណ។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងទៀតថា ចំនួនអង្គភាពសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញឲ្យឃើញអំពីលំហសេរីភាពសារព័ត៌មាននៅកម្ពុជា។ លោកថា ចំនួនអង្គភាពសារព័ត៌មានក្នុងឆ្នាំ ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ គឺចំនួនអង្គភាពសារព័ត៌មាន មានការកើនឡើងចំនួន ៥៨៨អង្គភាព ស្មើនឹង ២៧.៣០ភាគរយ ដែលអង្គភាពសារព័ត៌មានអនឡាញ ឬតាមប្រព័ន្ធអ៊ីនធឺណេត មានការកើនឡើងច្រើនជាងគេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់