ព័ត៌មានជាតិ
ចិន ផ្តល់រថយន្ត១៥០គ្រឿងដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន
សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជានាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ បានចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា។ អំណោយទាំងអស់នេះ សម្រាប់ប្រើប្រាស់នៅក្នុងកិច្ចរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតនាពេលខាងមុខនេះ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ជំនួយរបស់ចិនដែលមានរថយន្ត១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួនទៀតនេះ គឺជាសកម្មភាពជាក់ស្តែងដែលក្រសួងការពារជាតិចិនគាំទ្រដល់ការរៀបចំកិច្ចប្រជុំពាក់ព័ន្ធនានារបស់ក្រសួងការពារជាតិកម្ពុជា។ នៅចំពោះមុខសម្តេចពិជ័យសេនា ទៀ បាញ់ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ចិន និងកម្ពុជា គឺជាមិត្តល្អ និងជាគំរូនៃទំនាក់ទំនងទ្វេភាគីដែលមានការគោរពគ្នាទៅវិញទៅមក និងជួយគ្នាជាបន្តបន្ទាប់។
លោក វ៉ាង វិនធាន បានបន្តថា ទាំងអស់នេះ កើតមានតាំងពីថ្នាក់ដឹកនាំជំនាន់មុនៗមករហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស មានជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីចិន ស៊ី ជីងពីង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្រាប់លោក វ៉ាង វិនធាន កងទ័ពចិន និងកម្ពុជា ជាបងប្អូនស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា ហើយជាដៃគូដែលនិយាយតិច តែធ្វើច្រើន។
ចំណែក សម្តេច ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជាវិញ បានគូសបញ្ជាក់ថា ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាកប្រកបដោយសុឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងបុព្វហេតុកសាង និងថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ ជាមួយគ្នានេះ សម្តេច ទៀ បាញ់ បានបង្ហាញពីគោលជំហររបស់ក្រសួងការពារជាតិកម្ពុជា ដែលគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមវាសនារួមរវាងចិន និងកម្ពុជា។ បើតាមសម្តេច ទៀ បាញ់ ទំនាក់ទំនងរវាងកម្ពុជា និងចិន ក៏បានរងនូវគំរាមកំហែង និងការបំបែកបំបាក់ផ្សេងៗ ប៉ុន្តែ ចិន និងកម្ពុជា នៅតែរឹងមាំជានិច្ចក្នុងការជម្នះការលំបាក និងរាល់សកម្មភាពអមិត្តទាំងអស់នោះ។
ជាការកត់សម្គាល់ អំណោយរបស់ចិននាពេលនេះ បានកើតឡើងបន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញទៅបំពេញទស្សនកិច្ចដ៏កម្រមួយនៅប្រទេសចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង