ព័ត៌មានជាតិ
ក្រោយកែច្នៃពីរុឺម៉ក់ដឹកមនុស្ស មកដឹកផ្លែឈើលក់ចល័ត អាជីវកររកកម្រៃបានខ្ពស់ជាងមុន
រុឺម៉ក់ដែលធ្លាប់ដឹកមនុស្សកាលពីមុន ក្រោយបានកែច្នៃមកដឹកបន្លែឬផ្លែឈើលក់តាមផ្លូវ អាចរកកម្រៃបានចូលផ្ទះប្រសើរជាងមុន។

ពីដើមឡើងមករុឺម៉កម៉ូតូពីច្បារអំពៅទៅកៀន ស្វាយ ពីច្បារអំពៅទៅអ្នកលឿងមានមិនតិចជាង ៣០០ គ្រឿង។ ប៉ុន្តែពេលនេះនៅសល់ប្រមាណជា ២០ គ្រឿងប៉ុណ្ណោះ។
តាមប្រភពពីលោកគ្រី ហ៊ុច អនុប្រធានគ្រប់គ្រងផ្សារច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា មកទល់នឹងពេលនេះរុឺម៉កម៉ូតូដឹកអ្នកដំណើចេញពីផ្សារច្បារអំពៅឆ្ពោះទៅស្រុកកៀនស្វាយនិងពីផ្សារច្បារអំពៅទៅអ្នកលឿងគឺស្ងាត់បាត់ឈឹង បើគិតពីចំនួនរុឺម៉កដែលកំពុងដឹកអ្នកដំណើរាល់ថ្ងៃនេះនៅសល់ប្រមាណ ២០ គ្រឿងប៉ុណ្ណោះ។ លោកហ៊ុច បន្តថា ក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ១៩៧៩ ពុំដែលមានរថយន្តតាក់សុីឬរថយន្តជាលក្ខណៈឯកជនដូចសព្វថ្ងៃ គឺមានតែកង់ឌុបក៏ដូចជារុឺម៉កកង់និងរុឺម៉កម៉ូតូមានមួយៗប៉ុណ្ណោះ។
មកដល់អំឡុងឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៥ ប្រទេសជាតិកាន់តែរីកចំរើនធ្វើឲ្យអ្នកប្រកបអាជីពរត់រុឺម៉កម៉ូតូបានកែប្រែមុខរបរផ្សេងៗគ្នា រហូតដល់នៅសល់ប្រមាណ ២០ គ្រឿង។ លោកអនុប្រធានផ្សារបន្តថា មកដល់ថ្ងៃនេះរុឺម៉កម៉ូតូបានប្តូមកដឹកផ្លែឈើឬដឹកបន្លែលក់ទៅវិញ ហើយអាជីពថ្មីនេះគ្រាន់បើជាងដឹកមនុស្ស។

តាមការរៀបរាប់ពីលោក យុិន ម៉ៅ ដែលប្រកបរបររត់ម៉ូតូរុឺម៉កបានប្រាប់ថា បច្ចុប្បន្នអ្នករត់រុឺម៉កប្រែមកដឹកផ្លែឈើលក់វិញ ព្រោះគ្មានមនុស្សដឹកដូចពេលមុន។ បើប្រកបរបរដឹកមនុស្សច្បាស់ដាច់បាយ ព្រោះអ្នកដំណើនាំគ្នាជិះតាក់សុីឬធ្វើដំណើតាមយានយន្តរៀងៗខ្លួន ដោយសារសេដ្ឋកិច្ចរីកចំរើន។ បើនិយាយពីការដឹកផ្លែឈើលក់វិញ គ្រាន់នឹងបានលុយចូលផ្ទះ ព្រោះលក់ចល័ត ពុំមែនលក់តែមួយកន្លែងនោះទេ។ ដូច្នេះសឹង ៩០ ភាគរយហើយដែលអ្នករត់រុឺម៉កម៉ូតូនាំគ្នាប្តូមកដឹកផ្លែឈើដាក់លក់ចលត័វិញ។
ម្យ៉ាងទៀតសម័យកើតរោគកូវីដ១៩ ធ្វើឲ្យការស់នៅនិងការធ្វើដំណើរត្រូវរក្សាគម្លាតពីគ្នាទៀតផង ។ អញ្ចឹងហើយ រុឺម៉កដែលធ្លាប់ដាក់មនុស្សឲ្យអង្គុយជាប់គ្នាត្រូវបាត់បង់មនុស្ស ព្រោះតែខ្លាចជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់៕
អត្ថបទ៖ នរា
ចុចអាន៖ ខោអាវជជុះកំពុងត្រូវប៉ាន់ មួយថ្ងៃលក់ចំណេញ ២០ ម៉ឺនរៀល
ចុចអាន៖ មិនដល់ ១២ ម៉ោងផង! យានយន្តល្មើស ៩២៧ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស