ព័ត៌មានជាតិ
ក្រសួងព្រមានចាត់វិធានការដាក់ពិន័យផលិតកម្ម មហាហង្សបើនៅតែប្រព្រឹត្តកំហុសដដែល
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានវិធានការដាក់ពិន័យទៅលើផលិតកម្ម មហាហង្ស ប្រសិនបើនៅតែប្រព្រឹត្តកំហុសដដែលជាលើកទី២។
ការព្រមានបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយលោក ស្រី ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ មានការចូលរួមពីក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រុមហ៊ុន មហាហង្សលោក អិន សុភិន នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២។

កិច្ចប្រជុំនេះ បន្ទាប់ពីមានការណែនាំរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែនឱ្យក្រសួងពិនិត្យមើលទៅលើកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា Miss Grand Cambodia ក្រោយរងការរិះគន់មិនសំចៃមាត់របស់មហាជន។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា តំណាងក្រសួងជំរុញធាតុចូលឱ្យក្រុមហ៊ុនមហាហង្សដោយលើកឡើងអំពីចំណុចខ្វះខាតជាចំណុចរសើបប៉ះពាល់ទៅដល់តម្លៃស្ត្រីខ្មែរ និងទំនៀមទម្លាប់ប្រពៃណី។

មន្ត្រីអ្នកនាំពាក្យក្រសួងវប្បធម៌ បានឱ្យដឹងថា ការស្លៀកពាក់មិនសមរម្យ និងការបង្ហាញសារជាល្បែងបៀរ និងអាប៉ោងកើតមានឡើងមុនព្រឹត្តិការផ្លូវការ តែនៅថ្ងៃរៀបចំផ្លូវការមិនមានលេចឡើងនូវល្បែង ឬស្លៀកពាក់សិចស៊ីនោះទេ ប៉ុន្តែយ៉ាងណាក៏ក្រុមហ៊ុនត្រូវតែមានការកែប្រែដែរ។
លោក អិន សុភិន អគ្គនាយកផលិតកម្ម មហាហង្ស ក៏បានចេញមុខសុំទោស និងសន្យាមិនឱ្យមានការធ្វេសប្រហែសដែលជាកំហុសបច្ចេកទេសដោយអចេតនា នៃការប្រឡងបវរកញ្ញា Miss Grand Cambodia។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់ថា ការប្រឡងពេលនេះ មិនមែនគោលដៅបវរកញ្ញាសម្រាប់ជាតិទាំងស្រុងនោះទេ គឺជាគោលដៅមួយទៀត ដើម្បីយកបវរកញ្ញាក្នុងស្រុកទៅប្រឡងនៅឥណ្ឌូនេស៊ីទៅវិញទេ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺគាំទ្រវិស័យឯកជន ការខុសឆ្គង ខ្វះខាតយើងត្រូវតែហៅមកណែនាំដោយត្រូវគិតឱ្យបានគ្រប់ជ្រុងទាំងក្របខណ្ឌជាតិ និងអន្តរជាតិ និងក្របខណ្ឌនៃការគោរពសិទ្ធិសេរីភាព។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ «យើងត្រូវគិតឱ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ និងក្របខណ្ឌនៃការគោរពសិទ្ធិសេរីភាព បើអ្នកខ្លះសួរថា បើមិនស្រួលបិទ អាហ្នឹងរំលោភសិទ្ធិគ្នា ចឹងយើងគិតគ្រប់ជ្រុងជ្រោយណាស់»។
បើតាមលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ វិធានការទៅខាងមុខ ក្រសួងវប្បធម៌មិនមែនមិនធ្វើទេ ជាពិសេសនៅក្នុងក្របខណ្ឌការទប់ស្កាត់អ្វីដែលជាផលប៉ះពាល់អវិជ្ជមានទៅលើទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ទៅតាមគ្រប់រូបភាពទាំងអស់ ការផ្សព្វផ្សាយ និងចែករំលែកសំឡេង យើងមានការណែនាំតាមរយៈក្រុមប្រឹក្សាវិន័យ និងលើកសរសើរ ហើយបើមានកំហុសដដែលនេះកើតឡើងលើកក្រោយទៀតនោះ ក្រសួងនឹងដាក់ពិន័យមិនខានឡើយ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច