Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ អះអាងថា ភាពជោគជ័យរបស់កម្ពុជា គឺជាមួយផ្នែកនៃការជ្រោមជ្រែងរបស់ចិន

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា ចិន គឺជាសម្ព័ន្ធមិត្តដែកថែបរបស់កម្ពុជា តាំងពីយូរណាស់មកហើយ។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិរបស់ប្រទេសទាំងពីរ ក៏មានការកើនឡើងនូវកម្រិតថ្មីមួយទៀត។ មិនតែប៉ុណ្ណោះ សម្តេច ទៀ បាញ់ បានអះអាងថា ភាពជោគជ័យរបស់កម្ពុជាមកដល់សព្វថ្ងៃនេះ គឺជាមួយផ្នែកនៃការជួយពីប្រទេសចិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា កម្ពុជាមិនខ្វល់ពីការលើកឡើងពីភាគីណាមួយចំពោះសម្ព័ន្ធមិត្តកម្ពុជា-ចិន ឡើយ។ ចិន គឺជាប្រទេសទីមួយ ដែលបានជួយកម្ពុជាក្នុងកំលុងពេលកម្ពុជាជួបទុក្ខ។ ជាឧទាហរណ៍ នៅពេលដែលកម្ពុជាជួបវិបត្តិកូវីដ-១៩ លើកដំបូង គឺមានតែចិនប៉ុណ្ណោះដែលជាប្រទេសដំបូង បានបញ្ជូនក្រុមគ្រូពេទ្យ ក្រុមវេជ្ជសាស្ត្រ និងផ្តល់ជាវ៉ាក់សាំងមកកម្ពុជា។

សម្តេចពិជ័យ ទៀ បាញ់ មានប្រសាសន៍ថា៖ “ចិន និងកម្ពុជា នឹងបន្តធ្វើការអភិវឌ្ឍជាមួយគ្នា ប្រកៀកស្មាជាមួយគ្នា ជាពិសេស ក្នុងពេលដែលមានអ្វីជាការលំបាក គឺសាធារណរដ្ឋប្រជាមានិតចិនឆាប់រហ័សជួយទាន់ពេលវេលា គ្រប់កាលៈទេសៈ” ។

សម្តេចបានថ្លែងបន្ថែមទៀតថា កាលដែលកម្ពុជា មានភាពជោគជ័យ រីកចម្រើនមកដល់សព្វថ្ងៃ គឺជាការរួមចំណែកមួយយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ មួយវិញទៀត បច្ចុប្បន្ននេះ កម្ពុជាជួបការលំបាកផងដែរ ទាក់ទងជាមួយនឹងកម្ពុជាគឺជាប្រធានប្តូរវេនអាស៊ាន។ ដូច្នេះ ត្រូវមានកិច្ចប្រជុំនៅកម្ពុជា ហើយសុទ្ធតែជាគណៈប្រតិភូខ្ពស់ៗ ពីប្រទេសមហាអំណាចផ្សេងៗ។ អញ្ចឹងហើយ កម្ពុជាត្រូវមមាញឹកចំពោះការប្រជុំអាស៊ានផង និងប្រជុំប្តូរវេនដែលមាន ៨ប្រទេស ចូលរួមទៀត ជាហេតុធ្វើឱ្យមធ្យោបាយដឹកគណៈប្រតិភូ មានភាពលំបាក។ ជាការឆ្លើយតបមួយជំហានទៀត ចិនបានផ្តល់ជារថយន្តទំនើបសម្រាប់ដឹកគណប្រតិភូជាន់ខ្ពស់ ព្រមទាំងសម្ភារៈការិយាល័យផ្សេងៗទៀត។ ទាំងនេះ គឺជាកិច្ចសហប្រតិបត្តិការកម្រិតថ្មីមួយទៀតរបស់ប្រទេសទាំងពីរ។

សម្តេចពិជ័យ ទៀ បាញ់ ថ្លែងបែបនេះក្នុងឱកាស ពិធីផ្ទេរ និងប្រគល់សម្ភារៈជាជំនួយឥតសំណងពីក្រសួងការពារចិន ជូនក្រសួងការពារជាតិកម្ពុជា ព្រមទាំងបង្ហាញពីចំណងយ៉ាងរឹងមាំរវាងមិត្តភាពនៃប្រទេសទាំងពីរ នៅព្រឹកពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២២ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម