ព័ត៌មានជាតិ
សម្តេច ស ខេង បញ្ជាឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ដោះស្រាយបញ្ហាជូនពលរដ្ឋឲ្យបានល្អ និងឲ្យចប់ចុងចប់ដើម
សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញដឹងនៅរសៀលនេះថា នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់សម្តេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន១០១គណនី។ សម្តេច ក៏បានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋទាំងនេះ ឲ្យបានល្អ និងចប់ចុងចប់ដើម។

នៅក្នុងចំណោមគណនីទាំង១០១នេះ ក្រុមការងាររបស់សម្តេចក្រឡាហោម ស ខេង បានឆ្លើយតប និងដោះស្រាយចំនួន២៣គណនី។ បូករួមទាំងករណីសេសសល់កាលពីខែមុនៗ និងក្នុងខែកក្កដានេះ នៅមានករណីចំនួន២១៥ទៀត កំពុងស្ថិតក្នុងការដោះស្រាយតាមនីតិវិធីក្រុមការងារ និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ។ ទន្ទឹមគ្នានឹងនេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀតដែលប្រជាពលរដ្ឋបានផ្ញើទៅ ហើយត្រូវបានក្រុមការងាររកឃើញថា ករណីទាំងនោះ ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្រុមការងារក៏បានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។ នេះបើតាមការបញ្ជាក់របស់សម្តេច ស ខេង។
សម្រាប់សម្តេច ស ខេង វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្តេច។ ដូច្នេះហើយ សម្តេច ស ខេង បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និង ផលប្រយោជន៍។


ប៉ុន្តែ សម្តេច ក៏អះអាងដែរថា៖ «ខ្ញុំក៏សុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីបន្តខិតខំពន្លឿនការដោះស្រាយករណីដែលនៅសេសសល់ ហើយត្រូវប្រាកដថាការដោះស្រាយទាំងអស់នោះត្រូវតែដោះស្រាយឱ្យបានល្អ គ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល»។
ជាមួយគ្នានេះ សម្តេច ស ខេង ក៏បានអរគុណប្រជាពលរដ្ឋទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបសម្តេចតាមរយៈទំព័រហ្វេសប៊ុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។ យ៉ាងណាក៏ដោយ សម្តេច ស ខេង ក៏បានស្នើសុំការយល់យោគអធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង