ព័ត៌មានជាតិ
រដ្ឋាភិបាលអនុញ្ញាតឱ្យជនបរទេសស្នាក់នៅកម្ពុជាអាចស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែវ «ដោយមិនបង់ថ្លៃ»
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យជនបរទេសដែលកំពុងស្នាក់នៅកម្ពុជា អាចស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែវ រយៈពេល១ឆ្នាំម្តង«ដោយមិនបង់ថ្លៃ»។

យោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរចុះនៅល្ងាចថ្ងៃទី១កញ្ញានេះបានឱ្យដឹងថាដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុងក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតផ្ដល់ជូនដល់ជនបរទេសទាំងអស់ដែលបាននឹងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពី២ឆ្នាំឡើងទៅរួមមានមន្ត្រីការទូតមន្ត្រីធ្វើការនៅអង្គការអន្តរជាតិ វិនិយោគិន ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទអ្នកជំនាញការធ្វើការនៅតាមក្រសួងស្ថាប័នរដ្ឋនិងឯកជនរួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយអនុញ្ញាតឱ្យស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរនិងប្រាសាទកោះកែវរយៈពេលមួយឆ្នាំម្ដងដោយមិនបងថ្លៃចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ តទៅ។

គ្រឹះស្ថានអង្គរបានបន្តថា ចំពោះបែបបទនៃការស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរនិងប្រាសាទកោះកែវរយៈពេលមួយឆ្នាំម្ដងដោយឥតគិតថ្លៃអាចធ្វើតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រគ្រឹះស្ថានអង្គរគេហទំព័រចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ឬមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរក្នុងពេលម៉ោងធ្វើការនិងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លងនិងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលចាប់ពី ២ឆ្នាំឡើងទៅចំនួនមួយច្បាប់និងរូបថត ៤ x៦រយៈពេល៦ខែចុងក្រោយចំនួនមួយសន្លឹកចាប់ពីថ្ងៃប្រកាសនេះទៅ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី