ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ប្រាប់យុវជនសមាជិក ស.ស.យ.ក ថ្មី ត្រូវធ្វើខ្លួនជាពលរដ្ឋគំរូល្អ និងមានទំនួលខុសត្រូវ
លោកស្រី មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានណែនាំដល់យុវជនដែលជាចូលជាសមាជិកថ្មី នៅស្រុកស្រែអំបិល ត្រូវតែធ្វើខ្លួនជាប្រជាពលរដ្ឋគំរូល្អ មានទំនួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសកម្មភាពគាំទ្រការអភិវឌ្ឍសង្គមជាតិ។
ការណែនាំយ៉ាងដូច្នេះរបស់លោកស្រី មិថុនា ភូថង ទៅកាន់យុវជនជាសមាជិក សមាជិកាថ្មីជាង ៦០០នាក់ នៃសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រែអំបិល ធ្វើឡើងក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពី ការបំពេញបន្ថែម សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រែអំបិល និងទទួលស្គាល់សមាជិកថ្មី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមកពីតាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យក្នុងស្រុក កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២។
លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង លើកឡើងថា យុវជន គប្បីក្លាយខ្លួនជាពលរដ្ឋល្អ ប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដែលមានសារៈសំខាន់ដ៏មានសក្តានុពល សម្រាប់ប្រទេសជាតិកំពុងមានតម្រូវការបម្រើដល់ការអភិវឌ្ឍសង្គមកិច្ចសង្គម។
លោកស្រីបន្តទៀតថា យុវជន ត្រូវចេះការពារ និងថែរក្សាអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯករាជ្យ សន្តិភាព ស្ថិរភាព សេរីភាព និងសុវត្ថិភាពសង្គម។ ត្រូវចូលរួមលើកតម្លើងកិត្តិយស និងអត្តសញ្ញាណជាតិ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រឹងអភិវឌ្ឍសមត្ថភាពយុវជន និងការចូលរួមសកម្មភាពការងារសង្គម ការលើកកម្ពស់សុខភាព វិស័យកីឡា ព្រមទាំងបង្កើនការកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ។
គួរកត់សម្គាល់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយ ប៉ុន្តែអង្គការមួយនេះ បានជួយការងារជាច្រើនរបស់អាជ្ញាធរមូលដ្ឋាន ពិសេសការងារជួយជនរងគ្រោះ កុមារកំព្រា ការងារជួយសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើន ដែលសកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីការចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើតការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។
ដោយឡែកលោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអបអរសាទរចំពោះសមាជិកថ្មីនៃគ្រួសារ ស.ស.យ.ក ហើយជឿជាក់ថា យុវជនដែលជាសមាជិកថ្មីនេះ នឹងពង្រឹងពង្រីកសមាជិកកាន់តែធំឡើងៗ ជាកម្លាំងចលករ ក្នុងការជួយសង្គមជាតិ តាមរយ:ការងារមនុស្សធម៌ និងសកម្មភាពការងារសង្គម។ លោកបន្ថែមដែរថា យុវជនស.ស.យ.ក ត្រូវបន្តអនុវត្តសកម្មភាពការងារសង្គម យុវជនត្រូវអភិវឌ្ឍសមត្ថភាព ត្រូវមានសុខភាពល្អ ធ្វើតែអំពើល្អ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតឱកាសនោះ លោក ហេង សុខណាង ក៏បានរៀនរាប់អំពីប្រវត្តិ និងការកកើត និងអ្នកបង្កើតឲ្យមានឡើងនូវសហភាពសហព័ន្ធយុវជនកម្ពុជានេះ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៨ ដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានសម្រួលឈ្មោះជាបន្តបន្ទាប់ ទៅតាមសម័យកាលនីមួយៗ។ មកដល់ពេលនេះ ស.ស.យ.ក ត្រូវបានដឹកដោយឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយមកដល់ពេលនេះ អង្គការមួយនេះមានអាយុ ៤៤ ឆ្នាំហើយ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល