ព័ត៌មានជាតិ
អ្វីទៅជាវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ?
ក្រោយការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិនៃកម្ពុជា កាលពីអំឡុងឆ្នាំ២០១៦ លោក ប្រាក់ សុខុន បានចាប់ផ្ដើមធ្វើកំណែទម្រង់របស់ក្រសួងការបរទេសជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ នៅក្នុងនោះ លោក បានធ្វើកំណែទម្រង់លើការរៀបចំរចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងការបរទេស ដើម្បីឆ្លើយតបនឹងគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រែប្រួលឥតឈប់ឈររបស់ពិភពលោក។

តាមរយៈការកំណែទម្រង់នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដួចផ្ដើមឲ្យមានការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលថ្មីមួយរបស់ក្រសួងការបរទេស។ មុនការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនេះ គឺមានសាលាភូមិន្ទរដ្ឋបាលតែមួយគត់ដែលជាគ្រឹះស្ថានបានបណ្តុះបណ្តាអ្នកការទូត។
ដោយឡែក គោលបំណងនៃការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ គឺដើម្បីជំរុញការបណ្តុះបណ្តាលអាជីពអ្នកការទូតកម្ពុជាប្រកបដោយវិជ្ជាជីវៈ ដើម្បីប្រែក្លាយអ្នកការទូតកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់អាចដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងនៅក្នុងការងារការទូត ជាពិសេស គឺដើម្បីលើកកម្ពស់ភាពជាម្ចាស់ការ និងតួនាទីរបស់កម្ពុជានៅក្នុងកិច្ចការតំបន់ ស្របតាមការអនុវត្តការងារការទូតនាសតវត្សទី២១។

ភារកិច្ចរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ គឺធ្វើការរៀបចំកម្មវិធីបណ្តុះបណ្តាល និងការស្រាវជ្រាវពាក់ពន្ធ័នឹងកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , ធ្វើការរៀបចំវគ្គបណ្តុះបណ្តាលភាសារបរទេស , ធ្វើការស្រាវជ្រាវផ្សព្វផ្សាយគោលនយោបាយការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពជាដៃគូជាមួយស្ថាប័ននៃវិទ្យាស្ថានការទូតជាតិ និងអន្តរជាតិនានា។ ជាមួយគ្នានេះ វិទ្យាស្ថានជាតិការទូត គឺមានចក្ខុវិស័យប្រែក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ផ្នែកបណ្តុះបណ្តាលអ្នកការទូត និងក្រុមស្រាវជ្រាវឈានមុខគេនៅកម្ពុជាក្នុងវិស័យកិច្ចការអន្តរជាតិ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា