ព័ត៌មានជាតិ
រាជរដ្ឋាភិបាលផ្ដល់សិទ្ធិឱ្យជនបរទេសដែលរស់នៅកម្ពុជា ២ ឆ្នាំ អាចចូលទស្សនារមណីយដ្ឋានអង្គរមិនគិតថ្លៃ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតដល់ជនបរទេសទាំងអស់ដែលបានស្នាក់នៅកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ អាចស្នើរសុំបណ្ណចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្តងដោយមិនគិតបង់ថ្លៃ។

សេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែកញ្ញានេះបញ្ជា់ថា ការសម្រេចបែបនេះ ដើម្បីជំរុញវិស័យទេសចរណ៍ផ្ទៃក្នុង និងលើកទឹកចិត្តដល់ជនបរទេសដែលបានស្នាក់នៅកម្ពុជាដូចជា មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញធ្វើការនៅក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលស្នាក់នៅជាមួយគ្នាផងដែរ។
សម្រាប់បែបបទនៃការស្នើរសុំចូលទស្សនានេះ ជនបរទេសគ្រប់រូប អាចធ្វើតាមប្រព័ន្ធអនឡាញគេហៈទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ (pass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ