ព័ត៌មានជាតិ
ក្រុមហ៊ុន ព្រូដិនសល ដាក់ដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅទូទាំង ៥០ កន្លែង ដើម្បីជួយឲ្យប្រជាជនកម្ពុជា អាចទទួលបានការការពារប្រកបដោយភាពងាយស្រួល
ក្រុមហ៊ុនព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅថ្ងៃនេះ ដើម្បីធ្វើឱ្យការជាវផលិតផលធានារ៉ាប់រងកាន់តែមានភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួន។ ម៉ាស៊ីនទាំងនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅជាង ៥០ កន្លែងទូទាំងប្រទេសកម្ពុជានាឆ្នាំ ២០២២។ លើសពីនេះ ក្រុមហ៊ុននឹងបន្តដាក់ម៉ាស៊ីននេះឲ្យដំណើរការនៅតាមទីកន្លែងជាច្រើនទៀតទូទាំងប្រទេសក្នុងនាពេលខាងមុខនេះ។

ការលុបចោលនូវឧបសគ្គ ក្នុងការជាវផលិតផលធានារ៉ាប់រងអត្រានៃការប្រើប្រាស់ធានារ៉ាប់រងអាយុជីវិត គឺមានចំនួនតិចជាង ១% [ក្នុងឆ្នាំ២០២១] នៅកម្ពុជា ឯការចំណាយលុយផ្ទាល់ខ្លួនទៅលើផ្នែកវេជ្ជសាស្ត្រវិញ មានចំនួនប្រមាណជាង ១,២ ពាន់លានដុល្លារអាមេរិក [ក្នុងឆ្នាំ២០១៩]។ ជាមួយនឹងចក្ខុវិស័យក្នុងការធ្វើឲ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត ក្រុមហ៊ុនព្រូដិនសល បានពង្រីកពហុបណ្ដាញចែកចាយតាមប្រព័ន្ធឌីជីថលរបស់ខ្លួន ដើម្បីធ្វើឲ្យគ្រប់គ្នាអាចមានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និង អាចចូលរូមលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុផងដែរ។
លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ក្នុងពិធីដាក់ឱ្យដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅថ្ងៃទី ២ កញ្ញាថា«ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ លើផ្នែកផលិតផលធានារ៉ាប់រងឌីជីថលនៅកម្ពុជា ពួកយើងចង់ការពារអ្នកគ្រប់គ្នាពីការប្រឈមលើការគំរាមកំហែងផ្នែកសុខភាព និងសុខុមាលភាពព្រមទាំងជួយគាំទ្រអ្នកគ្រប់គ្នា ដើម្បីសម្រេចគោលដៅជីវិតរៀងៗខ្លួន។ ពួកយើងក៏បានបង្កើតផលិតផលតាមបែបឌីជីថលជាច្រើន ដែលអាចឲ្យអតិថិជនដែលជាវផលិតផលធានារ៉ាប់រងលើកដំបូងអាចទទួលបានការការពារដែលមានតម្លៃសមរម្យ ប្រកបដោយភាពងាយស្រួលតាមរយៈទូរស័ព្ទរបស់ពួកគេ»។


លោក Sanjay Chakrabarty បានបន្តថា «ដោយសារមិនមែនប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែអាចមានលទ្ធភាពប្រើប្រាស់អ៊ីនធើណេតដែលមានស្ថិរភាពនិងល្បឿនខ្ពស់នោះទេ ដូច្នេះឥលូវនេះពួកយើងជំរុញការគិតរបស់យើងបន្ថែមទៀត ដើម្បីនាំមកនូវដំណោះស្រាយក្នុងការការពារផ្តល់ជូនទៅដល់ក្នុងសហគមន៍មូលដ្ឋាន តាមរយៈម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងរបស់យើង»។
ការធ្វើឱ្យគ្រប់គ្នានៅទូទាំងប្រទេស អាចទទួលបានការធានារ៉ាប់រងជាមួយនឹងការតភ្ជាប់អ៊ីនធើណិត និងការផ្គត់ផ្គង់ថាមពលដោយខ្លួនឯង ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងអាចដាក់បម្រើអតិថិជននៅតាមគ្រប់ទីតាំងក្នុងប្រទេសកម្ពុជា។ ការបង្កើតថ្មីនេះ អាចឲ្យអតិថិជនជាវផលិតផលធានារ៉ាប់រងប្រកបដោយភាពងាយស្រួលក្នុងតម្លៃចាប់ផ្ដើមតិចជាង ១០ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលសូម្បីតែអតិថិជនដែលនៅទីតាំង ឬសាខាធនាគារដែលមិនមានអ៊ីនធើណេតក៏ដោយក៏អាចជាវបានដែរ។ ការរចនាដោយផ្តោតលើបទពិសោធន៍អ្នកប្រើប្រាស់ជាចម្បង ដែលត្រូវបានបង្កើតឡើងសម្រាប់ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនេះ គឺសម្រាប់អតិថិជនដែលតម្រូវឱ្យមានភាពងាយស្រួលជាងមុន ដូចជា ការបង្ហាញទំហំអក្សរឱ្យបានធំងាយស្រួលអាន សម្រាប់អ្នកប្រើប្រាស់វ័យចំណាស់ជាដើម។



នៅចុងបញ្ចប់នៃដំណើរការនៃការទិញ អតិថិជននឹងទទួលបានវិក្កយបត្រលើការទិញរបស់ពួកគេ ពីម៉ាស៊ីនបោះពុម្ពដែលតភ្ជាប់ទៅនឹងម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងជាស្រេច ដែលនេះជាជំហានដ៏សំខាន់មួយសម្រាប់អ្នកទិញជាលើកដំបូង។ នៅពេលដែលការស្នើរប័ណ្ណសន្យារ៉ាប់រងទទួលបានជោគជ័យ អតិថិជនអាចគ្រប់គ្រង និងដាក់សំណើទាមទារសំណងភ្លាមៗ តាមរយៈកម្មវិធី Pulse ដែលជាកម្មវិធីទូរស័ព្ទ ដែលមានរួមបញ្ចូលការថែទាំសុខភាព និងហិរញ្ញវត្ថុ។ អតិថិជនអាចធ្វើតាមព័ត៌មាន ដែលបានបង្ហាញលើអេក្រង់ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រង ដើម្បីទាញយកនិងចុះឈ្មោះប្រើប្រាស់កម្មវិធី Pulse ។



លោក Sanjay បានបន្ថែមថា «បន្ទាប់ពីការចាប់ផ្តើមបើកដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងទាំងនេះនៅជាង ៥០ កន្លែង យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់យើង ដើម្បីកែលម្អបទពិសោធន៍របស់អតិថិជនជាបន្តបន្ទាប់ មុនពេលដាក់ឲ្យដំណើរការនៅទូទាំងប្រទេស។ »
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានប្រសាសន៍ថាក្រុមហ៊ុន ព្រូដិនសល ខេមបូឌា កំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីនលក់ធានារ៉ាប់រង (ISM) ដែលជាម៉ាស៊ីនលក់ធានារ៉ាប់រងតាមបច្ចេកវិទ្យាដំបូងគេក្នុងប្រទេសកម្ពុជា ជាការបន្ថែមលើការលក់តាមរយៈកម្មវិធីទូរស័ព្ទ និងគេហទំព័ររបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការលក់ផលិតផលធានារ៉ាប់រងនៅក្នុង ទីផ្សារសក្តានុពលនេះ។

លោកបានបន្តថាក្រុមហ៊ុន ព្រូដិនសល ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាជីពលំដាប់ពិភពលោក បានដំណើរការអាជីវកម្មធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាអស់រយៈពេល ៩ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣ ដែលជាកត្តារួមចំណែកដល់ការបង្កើតការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា ហើយក៏ជាការរួមចំណែកគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជាផងដែរ។ លោកបានបន្តទៀតថាទោះជាយ៉ាងណាក៏ដោយ ការបើកដំណើរការម៉ាស៊ីនលក់ធានារ៉ាប់រង (ISM) របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជាការច្នៃប្រឌិតចម្រុះ ដែលធ្វើឲ្យការទិញផលិតផលធានារ៉ាប់រងកាន់តែមានភាពបត់បែន និងងាយស្រួលសម្រាប់អតិថិជនក្នុងយុគសម័យឌីជីថល។
លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រឹងសកម្មភាពធុរកិច្ច និងការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជា ដែលជាផ្នែកមួយរបស់កសាងសំណាញ់សុវត្ថិភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជានិងសូមលើកទឹកចិត្តយ៉ាងខ្ពស់ដល់ថ្នាក់គ្រប់គ្រងកំពូល និងនិយោជិតរបស់ក្រុមហ៊ុនក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រងនៅកម្ពុជា។
គួរបញ្ជាក់ថា ពិធីសម្ពោធជាផ្លូវការនៅថ្ងៃនេះ ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងត្រូវបានដាក់ឲ្យដំណើរការនៅសាខាព្រូដិនសល ក្នុងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និង ក្រចេះ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?