Connect with us

ព័ត៌មានជាតិ

ម្ចាស់គេហទំព័រ Pzfilm ចេញមុខសុំទោស បង្ហោះ វីដេអូរឿងខ្លី ប៉ះពាល់តម្លៃស្ត្រីខ្មែរ

បានផុស

នៅ

ក្រោយពីមានការផ្ទុះប្រតិកម្មពីសំណាក់មហាជន ក្រុមផលិតករ ម្ចាស់គេហទំព័រ Pzfilm បានលុបចោលនូវវីដេអូដែលខ្លួនបានផលិត និងសុំទោសជាសាធារណៈ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការផ្ទុះប្រតិកម្មរបស់មហាជន ពាក់ព័ន្ធនឹងការផលិតវីដេអូ និងបានផុសវីដេអូនៅលើផេក Pzfilm ដែលមានរូបភាពមិនសមរម្យ ប៉ះពាល់សីលធម៌ ប្រពៃណី ទំនៀមទំលាប់ និងតម្លៃរបស់ស្ត្រីខ្មែរ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានធ្វើការស្រាវជ្រាវ និងបានកោះអញ្ជើញ ក្រុមផលិតករដែលបានផលិតវីដេអូនោះ មកធ្វើការអប់រំ និងណែនាំ លើគោលការណ៍ នៃការផលិតវីដេអូ ដើម្បីចៀសវាងផលប៉ះពាល់នានាដល់វប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ ពិសេសគុណតម្លៃនៃស្រ្តីខ្មែរ។

តាមរយៈការអប់រំ និងណែនាំនេះ ក្រុមផលិតករបានទទួលស្គាល់នូវកំហុស និងធ្វើការលុបចោល នូវវីដេអូដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដែលបានកើតមានឡើង និងធ្វើការសន្យាមិនឱ្យកំហុសនេះកើតមានឡើងជាថ្មីម្តងទៀត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ៥ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច៦ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

ព័ត៌មានជាតិ១៥ នាទីutes មុន

Kanye អួតក្ដែងៗថា ខ្លួនមានមោទកភាពដែលប្រពន្ធស្រាតក្នុងកម្មវិធី​ Grammy

Sokha Hotels

ព័ត៌មានពេញនិយម