ព័ត៌មានជាតិ
លោក ស៊ុ សន្និសិទ្ធ៖ បើចង់ទទួលបានលទ្ធផលផ្លែផ្កានៅថ្ងៃអនាគតសិស្សម្នាក់ៗត្រូវខំតស៊ូ និងអត់ធ្មត់ក្នុងការសិក្សា
លោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំបានណែនាំដល់សិស្សត្រៀមប្រឡងបាក់ឌុបនៅខែវិច្ឆិកាឆ្នាំ២០២២ថាដើម្បីទួទលបានលទ្ធផលប្រកបដោយផ្លែផ្កានៅថ្ងៃអនាគតលុះត្រាណាសិស្សម្នាក់ៗមានការប្រឹងប្រែងតស៊ូនិងមានសេចក្ដីអំណត់នៅក្នុងការរៀនសូត្រ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ចំនួន៦២៨ក្នុងស្រុកស្ទោងនៅថ្ងៃទី២កញ្ញានេះ លោក ស៊ុ
សន្និសិទ្ធ បានធ្វើការក្រើនរំលឹកដល់សិស្សានុសិស្សយើងឲ្យខិតខំរៀនសូត្រដោយសេចក្ដីឧស្សាហ៍ព្យាយាមនិងការអំណត់ទាំងការសិក្សានៅសាលានិងការរៀនសូត្របន្ថែមនៅផ្ទះ។ ជាមួយនេះដែរលោកបានណែនាំដល់សិស្សម្នាក់ៗក៏ត្រូវតែមានការកំណត់គោដៅឲ្យបានច្បាស់លាស់ចាប់តាំងពីយើងរៀននៅកម្រិតចំណេះដឹងទូទៅនិងការសិក្សាមុខជំ
នាញនៅក្រោយប្រឡងជាប់បាក់ឌុបនោះទើបទទួលបានជោគជ័យនិងមាលទ្ធផលល្អសមតាមបំណងប្រាថ្នា។ ទន្ទឹមនឹងនេះដែរដើម្បីទួទលបានលទ្ធផលប្រកបដោយផ្លែផ្កានៅថ្ងៃអនាគតលុះត្រាណាសិស្សម្នាក់ៗមានការប្រឹងប្រែងតស៊ូនិងមានសេចក្ដីអំណត់នៅក្នុងការរៀនសូត្រ។
លោកបានពន្យល់ថា កក្តាដែលជួយឲ្យសម្រេចលទ្ធផលកាន់តែល្អថែមទៀតនោះសិស្សម្នាក់ៗត្រូវចងចាំនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអង្គទាំង៤គឺ÷(សុ, ចិ, បុ,លិ) គឺត្រង់ត្រាប់ស្ដាប់ ,ចេះកត់ត្រា,ចេះឆ្ងល់និងចេះសួ។ លោកបានបន្ថែមថា នៅចំពោះមុខនេះលោក ជាចាន់តូសមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំបានសម្រេចផ្ដល់គ្រូឲ្យជួយបង្រៀនបំប៉នបន្ថែមដល់សិស្សដែលត្រូវប្រឡងទាំងអស់នឹងផ្តល់រង្វាន់ជាទីគាប់ចិត្តសម្រាប់ជ័យលាភីសិស្សប្រឡងបាននិទ្ទេសអេ” A”ក្នុងស្រុកស្ទោងផងដែរ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?