ព័ត៌មានជាតិ
ទឹកជំនន់ចាប់ផ្តើមជន់លិចផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងស្ទឹងសែន
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តកំពង់ធំ ប្រាប់នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ថា ផ្លូវមួយចំនួនគ្រប់គ្រង ថែទាំ និងសាងសង់ដោយមន្ទីរសាធារណៈការ នៅក្នុងក្រុងស្ទឹងសែន ចាប់ផ្តើមលិចជាបណ្តើរៗ ខណៈដែលផ្លូវខ្លះ ត្រូវបានជំនន់ទឹកស្ទឹងសែនជន់លិច។

លោកបន្តថា ការជន់លិចនេះដោយសារតែផ្លូវក្នុងក្រុងកំពុងរៀបចំ និងជួសជុលប្រព័ន្ធ ADB មិនទាន់រួចរាល់ ហើយស្ថានភាពទឹកស្ទឹងសែន បានហូរចេញតាមច្រកព្រែក និងតាមប្រព័ន្ធលូនៅតាមបណ្តោយក្រវ៉ាត់មាត់ស្ទឹងសែន រួមជាមួយស្ថានភាព ទឹកភ្លៀងដែលមានស្រាប់នៅតាមបណ្តាវាលស្រែ ធ្វើឲ្យទឹកស្ទឹងសែនហូរលឿនទៅកាន់តំបន់ទំនាបជាង។

ល្បឿននៃលំហូរ នឹងធ្វើឲ្យផ្លូវក្នុងមួយចំនួលិចក្នុងរយៈពេលខ្លីជាបន្តបន្ទាប់ បើទោះបីជាទឹកស្ទឹងសែនចាប់ផ្តើមច្រកចុះតិចតួចក្តី ប៉ុន្តែផ្លូវមួយខ្សែទៀត ដូចជាផ្លូវភ្ជាប់ផ្លូវជាតិលេខ៦ ទៅកាន់ភូមិរលួស អាចជនលិចមួយរយៈពេលខ្លីផងដែរ។ ទន្ទឹមនេះ ប្រសិនទឹកទន្លេសាបនៅតែបន្តហក់ឡើង ផ្លូវជាតិមួយខ្សែទៀត គឺផ្លូវលេខ (50 C) ភ្ជាប់ពីខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង អាចជនលិច ព្រោះផ្លូវមួយខ្សែនេះ មានកម្ពស់ទាបស្របពេលដែលផ្លូវនេះ នៅផ្នែកខេត្តកំពង់ឆ្នាំង ត្រូវទឹកទន្លេជន់លិច និងបណ្តាលឲ្យដាច់ផ្លូវជាបណ្តើរៗ។

យោងលើរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បញ្ជាក់ថា ជំនន់ទឹកស្ទឹងសែន នៅស្ថានីយ៍ស្រុកសណ្តាន់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានកម្ពស់ទឹក ១៨,៥២ម៉ែត្រ ធៀបនឹងថ្ងៃទី១ ខែកញ្ញា ច្រកចុះ ០,១៨ម៉ែត្រ, នៅស្ថានីយ៍កំពង់ធំ មានកម្ពស់១៣,៦២ម៉ែត្រ ធៀបនឹងថ្ងៃទី១ ខែកញ្ញា ច្រកចុះ០,០២ម៉ែត្រ។

ការស្រកចុះនេះ នឹងបន្តស្រកចុះបន្តទៀត ប្រសិនបើផ្នែកខាងលើ នៅខេត្តព្រះវិហ៊ា មិនមានភ្លៀងធ្លាក់ខ្លាំង, ប៉ុន្តែទឹកទន្លេសាប អាចជន់ឡើងបន្តទៀត៕
អត្ថបទ៖ ឈាង មករា





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?