ព័ត៌មានជាតិ
ទឹកជំនន់បណ្តាលឱ្យមនុស្សស្លាប់៩នាក់ និងរងគ្រោះជាង៨ម៉ឺននាក់ក្នុងខែសីហា
នៅក្នុងខែសីហា ឆ្នាំ២០២២នេះទឹកជំនន់បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៩នាក់ រងគ្រោះជាង ២ម៉ឺនគ្រួសារ ស្មើនឹងជាង៨ម៉ឺននាក់ លិចលំនៅឋានពលរដ្ឋជាង ៣ពាន់ខ្នង និងបង្កផលប៉ះពាល់ដល់ដំណាំផ្សេងៗជាច្រើនទៀត។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហា ឆ្នាំ២០២២ និងលើកទិសដៅបន្តនៅខែកញ្ញា ឆ្នាំ២០២២ នៅរសៀលថ្ងៃទី២ កញ្ញា លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៏ថា ទឹកជំនន់បានបណ្តាលឱ្យខេត្តចំនួន ១៩ បានទទួលរងការប៉ះពាល់ក្នុងកម្រិតស្រាល និងមធ្យមលើកលែងខេត្តកណ្តាល តាកែវ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ។
ក្នុងនោះប្រជាពលរដ្ឋរងគ្រោះ ២០ ៩៦៤ គ្រួសារ ប្រមាណ ៨៣ ៨៥៦នាក់ ប្រជាពលរដ្ឋជម្លៀសទៅទីទួលសុវត្ថិភាព ៣០៧គ្រួសារ ប្រមាណ ១ ២២៨នាក់លំនៅដ្ឋានលិចទឹក ៣២៧៤ខ្នង និងខូចខាត ០៤ខ្នង សាលារៀនលិចទឹក ១៤កន្លែង វត្តអារាម ៧កន្លែង មន្ទីរពេទ្យ ២កន្លែង និងស្នាក់ការកង កម្លាំងឈរជើងតាមព្រំដែន ៦កន្លែងនៅខេត្តបន្ទាយមាជ័យនិងស្លាប់ ០៩នាក់ ស្រី ៣ ក្មេង ៦នាក់។

លោកទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដែលទទួលរងគ្រោះក្នុងផ្នែកមួយនៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពី ការទទួលរងនូវបរិមាណទឹកភ្លៀងច្រើនខុសពីធម្មតាក្នុងក្របខណ្ឌទូទាំងប្រទេស ទាំង ក្នុងរដូវប្រាំង និងក្នុងរដូវវស្សា ហើយក៏បានបង្កផលប៉ះពាល់ និងខូចខាតច្រើនលើគ្រប់វិស័យ ។
លោកទេសរដ្ឋមន្រ្តីបន្តទៀតថាដងទន្លេមេគង្គ និងបឹងទន្លេសាប ដោយមានកម្ពស់ទឹកបានឡើងលើសកម្រិតប្រុងប្រយ័ត្នដូចជា ទន្លេស្រែពក ខេត្តរតនគិរី ស្ទឹងក្រឡាញ់ ខេត្តសៀមរាប និងស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងកំពង់ធំជាដើម។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការ និងចូលរួមជាមួយក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការត្រៀម និងការ អន្តរាគមន៍សង្គ្រោះ និងឆ្លើយតបគ្រប់ហេតុការណ៍គ្រោះមហន្តរាយដែលអាចនឹងកើតមានក្នុងរដូវវស្សាជាពិសេសជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ។
លោក ទេសរដ្ឋមន្រ្តីបានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេលវេលា និងស្តារឡើងវិញនូវរាល់ការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសគឺហេដ្ឋា រចនាសម្ព័ន្ធជនបទ និងវិស័យកសិកម្ម។
លោកទេសរដ្ឋមន្រ្តី គន់ គីមក៏បានស្នើរទៅដល់គ្រោះមហន្តរាយថ្នាក់ក្រោមជាតិបន្តតាមដានចុះពិនិត្យជាប្រចាំនូវពេលមានគ្រោះមហន្តរាយកើតដោយធម្មជាតិនិងមនុស្សបង្កឡើងដោយយថាហេតុ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?