ព័ត៌មានជាតិ
ភូមិអភិវឌ្ឍន៍រុនតាឯកជាក្តីសង្ឃឹមនិងអនាគតដ៏ល្អ របស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញ
តំបន់រមណីយដ្ឋានអង្គរហេដ្ឋារចនាសម្ព័ន្ធថ្មីលើផ្ទៃទំហំប្រមាណ ១ ០៤៦ហិកតា នៅតំបន់រុនតាឯក ឃុំរុនតាឯក នៃស្រុកបន្ទាយស្រីអាចនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ដ៏សម្បូរដែលពុំធ្លាប់មាន សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋទាំងឡាយណា ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយទៅសាងអនាគតលើទឹកដីដ៏ថ្មីសន្លាង។
បច្ចុប្បន្ននេះកងវិស្វកម្ម នៃសម្ដេចតេជោក្រោមការរៀបចំដោយក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយសំអាតផ្ទៃដី ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ ដើម្បីរង់ចាំប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតទទួលយកដីរួចហើយឱ្យអាចទៅពិនិត្យនិងស្វែងរកប្លង់ដីរបស់ខ្លួនបាន។
តាមការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម័យទំនើបសម្រាប់ទទួលប្រជាពលរដ្ឋ ដោយបែងចែកផ្ទៃដីចំនួន៦០០៥ឡូតិ៍ ដោយក្នុងគំរោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ វិទ្យាល័យ មានមណ្ឌលសុខភាព មានគំរោងរៀបចំទីផ្សារ ទីអារាមសម្រាប់ព្រះសង្ឃ នៃព្រះពុទ្ធសាសនា ព្រមទាំងអាគាររដ្ឋបាលផងនោះ អាចឱ្យជឿជាក់បានថាអនាគតរុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍និងជាទីប្រជុំជនថ្មីមួយដែលពុំធ្លាប់មានពីមុនមកទេ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលទទួលបន្ទុករៀបចំប្លង់ហេដ្ឋារចនាសម្ព័ន្ធទីនោះ លោក លី រស្មី មានប្រសាសន៍ថា៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធននៅរុនតាឯកនោះ គឺបានគិតគូរយ៉ាងសំខាន់ទៅលើ ការកសាងសាលារៀន មណ្ឌលសុខភាព ទីវត្តអារាម ព្រមទាំងអាគារដ្ឋបាល និងវិស័យសំខាន់ៗជាច្រើនទទៀតដូចជាគំរោងដាំដើមឈើហូបផ្លែអមតាមដងផ្លូវតាំងពីច្រកចូល រហូតទៅដល់ក្នុងតំបន់ទាំងមូល ដើម្បលើកសម្រស់និងលំអភូមិ ឱ្យក្លាយទៅជាភូមិគំរូមួយដែលពុំធ្លាប់មានពីមុនមកទេ។
លោក លី រស្មី មានប្រសាសន៍ឱ្យដឹងទៀតថា៖ តាមការរំពឹងទុកភូមិអភិវឌ្ឍន៍រុនតាឯកនិងក្លាយ ទៅជាភូមិអភិវឌ្ឍន៍គំរូមួយ នៅពេលអនាគត ដោយសារតែភូមិនោះ មានប្រជាពលរដ្ឋរស់នៅស្រាប់មួយផ្នែក និងមួយផ្នែកទៀតជាភូមិធម្មជាតិរុនតាឯក។ ចំណែកធម្មជាតិនៅទីនោះក៏មានភាពស្រស់បំព្រងមានការទាក់ទាញ រួមទាំងនៅក្បែរនោះមានបឹងបុរាណសក្តិសិទ្ធិមួយ និងមានបឹងជលា ដែលមានទឹកថ្លាខៀវស្រងាត់ប្រៀបបាននិងទឹកសមុទ្រផងនោះ ពិតជាអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនានិងចេញចូលមិនដាច់។
មានប្រជាពលរដ្ឋជាច្រើន ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋានចេញពីតំបន់អង្គរ ដោយបានចាប់ឆ្នោតទទួលយកដីថ្មីទំហំ២០គុណ៣០ម៉ែត្ររួចហើយនោះ បាននាំគ្នាជាបន្តបន្ទាប់ទៅពិនិត្យមើលទីតាំងដីរបស់ពួកគាត់។
ភាគច្រើននៃប្រជាពលរដ្ឋដែលបានទីឃើញកន្លែង ដែលពួកគាត់ត្រូវទៅតាំងទីលំនៅថ្មីនោះ គឺសំដែងការពេញចិត្តនិងក្តីរីករាយ ដោយពួកគាត់យល់ថាពិតជាតំបន់ ដែលគួរឱ្យចង់រស់នៅមែន។
ភូមិអភិវឌ្ឍន៍រុនតាឯក ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាប។ ស្ថានភាពភូមិសាស្រ្តនៅទីនោះ ពិតជាមានសក្តានុពលសម្រាប់អនាគត ពីព្រោះតែនៅជុំវិញទីនោះ មិនឆ្ងាយប៉ុន្មាន សុទ្ធតែជាកន្លែងដែលអាចទាក់ទងនិងការរកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបាន ដូចជានៅប៉ែកខាងកើតមិនឆ្ងាយប៉ុន្មាន គឺជារមណីយទេសចរណ៍ធម្មជាតិបឹងត្រាវកុដិ និងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មីនាទឹកដីឃុំតាយ៉ែកស្រុកសូទ្រនិគម។
ចំណែកនៅប៉ែកខាងជើង មិនឆ្ងាយប៉ុន្មានគឺជាតំបន់ទេចរណ៍ភ្នំគូលែន ហើយនៅជុំវិញតំបន់រុនតាឯកទាំងមូល គឺសុទ្ធតែជាតំបន់បៃតង តំបន់កសិកម្ម ដែលអាចធ្វើឱ្យអ្នកចូលចិត្តដាំដុះ និងចិញ្ចឹមសត្វគឺមានភាពងាយស្រួល ចំណែក ឯអ្នកចង់ប្រកបរបររកស៊ីក៏អាចរកចំណូលបានក្នុងទីប្រជុំជនថ្មី ហើយអ្នកដែលចង់បំរើសេវាកម្មទេសចរណ៍ក៏មានសក្តានុពលយ៉ាងច្រើនលើមុខរបរHome stay ដែរ៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់