Connect with us

ព័ត៌មានជាតិ

កា​​រ​បោះ​តង់នៅតំបន់អេកូទេសចរណ៍​​ ក្នុង​ខេត្តបាត់​ដំបង កំពុង​ពេញនិយម​

បានផុស

នៅ

ខេត្តបាត់ដំបង​​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍ជាពីអ្នក​ទេសចរ ក្នុងដំណើរកម្សាន្ត​បោះតង់​ស្រូបយកខ្យល់​អាកាសបរិសុទ្ធ ទស្សនាសម្រស់ធម្មជាតិតាម​ជ្រោះ​ជ្រង ជ្រលង​ដងអូរ។ កញ្ញា កេសី ជា​និសិ្សតរស់នៅក្នុងស្រុកសង្កែខេត្តបាត់ដំបង ក្នុងចំណោមអ្នកទេសចរណ៍ជាច្រើនទៀត ដែលបានបោះតង់សម្រាកយប់ក្នុងតំបន់អេកូទេសចរណ៍បានរៀបរាប់ឱ្យដឹង​ថា ​នាងជាមួយ​មិត្តភក្តិ​​មានគ្នាទាំងអស់ចំនួន០៨នាក់ក្នុងចំណោមភ្ញៀវផ្សេងទៀតបាននាំគ្នាផ្លាស់ប្តូរ​បរិយាកាស​ពិសេស​ពេលរាត្រីនៅជ្រលងភ្នំនិង​មានទឹក​ថ្លាឆ្វេងហូរគួចត្របាញ់យ៉ាងត្រជាក់ដែលធ្វើឲ្យគ្រប់គ្នាមាន​អារម្មណ៍​សប្បាយ​រីករាយនិង​ស្រស់ស្រាយ​ជាទីបំផុត។ដោយក្រុមនាងបានជ្រើសរើសគោលដៅតំបន់ទឹកធ្លាក់អូរជាំឋិតក្នុងស្រុកសំឡូតខេត្តបាត់ដំបងក្នុងការដើរលេងបន្ធូរអារម្មណ៍នេះដោយសារ​សម្លឹងឃើញថានៅទីនេះ​ជាតំបន់ធម្មជាតិ​ព៌ណប៉ៃ​តងនៅពទ្ធជុំវិញមានឮសំឡេងសត្វស្រែកយុំទ្រហឹងអឺងកងស្នូរសំឡេងទឹកហូររងំនិងម៉្យាងទៀតវាជាការបំពេញសេចក្តីប្រាថ្នារបស់ពួកនាងដែលប៉ងតាំងពីយូរមកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកម៉េង ជាំង​អ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ​បានបញ្ជាក់ឲ្យដឹងដែរថា​តំបន់​អេកូទេសចរណ៍​ទឹកធ្លាក់អូរជាំមានទីតាំងឋិតនៅក្នុងភូមិអូរជាំឃុំកំពង់ល្ពៅស្រុកសំឡូតខេត្តបាត់ដំបងដែលបានចាប់ផ្តើមស្វាគមន៍ទទួលភ្ញៀវឲ្យចូលលេងតាំងពីឆ្នាំ២០១៣មក ។លោកថាក្នុងស្ថានភាព​ដែល​ប្រទេស​រងការប៉ះពាល់ដោយជម្ងឺឆ្លងកូវីដ១៩​លើកដំបូងភ្ញៀវបានថយ​ចុះយ៉ាងច្រើនប៉ុន្តែរយះពេល​ចុង​ក្រោយនេះភ្ញៀវទេសចរណ៍បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ឡើងវិញជាបន្តបន្ទាប់ភាគច្រើនភ្ញៀវចូលមក​សម្រាកដោយបោះតង់នៅពេលយប់ដែលសហគមន៍បានរៀបចំត្រៀមទុកក្នុងនោះក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង។

លោកម៉េង.ជាំងបន្ថែមថាតំបន់ទេសចរណ៍ទឹកធ្លាក់អូរជាំមានការការពារសុវត្ថិភាពយ៉ាងល្អប្រសើរមានកម្លាំងសមាជិក​សហគមន៍រួមទាំងកម្លាំងប្រជាការពារមួយចំនួនទៀតផងដែរយាមប្រចាំការដើម្បីធានាសន្តិសុខជូនដល់ភ្ញៀវដែលចូលលេងកម្សានៅទីនេះ។ខណះតំបន់នេះកាលពីមុនមានភ្ញៀវចូលលេងត្រឹមតែ​ថ្ងៃបុណ្យទានប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្ននេះមានភ្ញៀវបែបជាលក្ខណ:គ្រួសារជាលក្ខណ:មិត្តភក្តិឬក្រុមការងារផងបាននាំគ្នាចូលលេងលំហែរកាយជារៀងរាល់ពេលមិនដែលខាន១ថ្ងៃណាឡើយ។

ចំពោះភ្ញៀវភាគច្រើនជាភ្ញៀវនៅក្នុងស្រុកមានមកពីខេត្តជាច្រើនមានដូចជា ខេត្តបាត់ដំបងភ្នំពេញ​ខេត្តសៀមរាបប៉ៃលិននិងខេត្តបន្ទាយមានជ័យជាដើម។ ដោយក្នុងរយះពេល១០ខែចុងក្រោយក្នុងដើមឆ្នាំ២០២០នេះមានភ្ញៀវទេសចរណ៍ដែលចូលមកលេងក្នុងខេត្តបាត់ដំបងមានសរុបចំនួន៤៤៨,២១៩នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន៤១៦,០៦២នាក់និងភ្ញៀវអន្តរជាតិមានចំនួន៣២,១៥៧នាក់៕

សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៤៤ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម