ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តកណ្ដាលបំភ្លឺជុំវិញករណីលោក សាំង សារ៉ុម កាន់កាប់ដីរដ្ឋខុសច្បាប់
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលកាលពីពេលថ្មីៗនេះ បានចេញលិខិតបំភ្លឺមួយជុំវិញករណីលោក សាំង សារ៉ុម បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសារព័ត៌មាន CRN News Live24h នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ដោយបានចោទប្រកាន់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាលថាបានរំលោភយកដីកម្មសិទ្ធរបស់គាត់ស្ថិតនៅភូមិព្រែកហូរខាងកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈមន្ទីរសារធារណការអះអាងថា ជាការលើកឡើងខុសពីការពិតទាំងស្រុង។

មន្ទីរសារធារណការខេត្តកណ្ដាលបានបំភ្លឺថា ដីប៉ះពាល់ដែលលោក សាំង សារ៉ុមចាត់ទុកថា ជាដីកម្មសិទ្ធិរបស់ខ្លួននោះ គឺជាដីសារធារណរបស់រដ្ឋស្ថិតនៅក្នុងប្រឡាយ ៦៥ ដោយលោក សាំង សារ៉ុម បានកាន់កាប់ខុសច្បាប់ពុំមានអាជ្ញាធរមូលដ្ឋានដឹងឮទទួលស្គាល់ឡើយ។ រដ្ឋបាលសង្កាត់ព្រែកហូរបានចុះហាមឃាត់លោក សាំង សារ៉ុម ជាច្រើនលើកមិនឱ្យចាក់ដី និងធ្វើរបងនៅលើដីនេះ។
មន្ទីរសារធារណការបញ្ជាក់ថា នៅពេលមានការសាងសង់ស្ពានព្រែកដើមលាបបានសម្របសម្រួលជាមួយគណៈកម្មការដោះស្រាយផលប៉ះពាល់អន្តរក្រសួងដោយបានដោះស្រាយថវិកាជូនលោក សាំង សារ៉ុម ដើម្បីឱ្យគាត់ចាកចេញពីដីរបស់រដ្ឋចៀសវាងផលប៉ះពាល់នៅពេលក្រោយ ព្រោះទីតាំងនេះបម្រុងទុកអភិវឌ្ឍន៍ធ្វើជាស្ថានីយបូមទឹក។

លោក សាំង សារ៉ុម បានផ្ដិតមេដាយព្រមទទួលយកសំណងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ និងទទួលខុសត្រូវតាមច្បាប់កំណត់ហើយក៏មិនទាមទារដីដែលរដ្ឋឧបត្ថម្ភក្នុងគម្រោងនេះដែរ។
មន្ទីរសារធារណការខេត្តកណ្ដាលលើកឡើងថា គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកដើមលាប គឺជាផែនការដែលបានគ្រោងទុកជាយូរមកហើយ ដើម្បីដោះស្រាយការជន់លិចផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅនៅរដូវស្សា និងទឹកជំនន់ស្ទឹងព្រែកត្នោតដូចកាលពីឆ្នាំ ២០១៩-២០២០ និងឆ្នាំ ២០២១ កន្លងទៅ មានប្រជាពលរដ្ឋរងគ្រោះចំនួន ៥០០ គ្រួសារ ទៅ ៧០០ គ្រួសាររៀងរាល់ឆ្នាំ នៅក្នុងភូមិសាស្ត្រភូមិព្រែកហូរ ត្រូវបានទឹកជន់លិចលំនៅឋាន និងខូចខាតដំណាំជាច្រើន។

មន្ទីរសាធារណការបញ្ជាក់ថា នៅឆ្នាំ ២០២២ នេះ គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកដើមលាបទទួលបានថវិកា ដើម្បីសាងសង់ ខណៈលោក សាំង សារ៉ុម មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច។
សូមជំរាបថា តុលាការខេត្តកណ្ដាលបានកោះហៅលោក សាំង សារ៉ុម អាយុ ៥៦ ឆ្នាំ ចំនួន ២ លើករួចមកហើយ ដើម្បីឱ្យរូបលោកចូលបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់អ្នករាជការសាធារណថា យកដីរបស់ខ្លួន ប៉ុន្តែលោកមិនបានចូលមកបំភ្លឺតាមដីការតុលាការនោះទេ។
លោក សាំង សារ៉ុម ធ្លាប់ប្ដឹងលោក ម៉ឹង យូឡាយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ទៅក្រសួងមហាផ្ទៃដោយបានចោទប្រកាន់ថា បានរំលាភយកដីលំនៅដ្ឋានរបស់ខ្លួនដែលបានកាន់កាប់តាំងពីឆ្នាំ ១៩៨៤ ដែលមានទំហំ ២០ គុណ ២០ ម៉ែត្រនៅភូមិ ព្រែកហូរកើត សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ បំភ្លឺថាទីតាំងដីដែលលោក សាំង សារ៉ុម អាស្រ័យផល គឺជាទីតាំងដែលបម្រុងទុកអភិវឌ្ឍន៍ធ្វើស្ថានីយបូមទឹក៕












-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់