ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុ ប្រគេន ៧ វត្ត សួរសុខទុក្ខកុមារកំព្រា នៅខេត្តកែប
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន ៧ វត្ត នៅក្នុងខេត្តកែប។

ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។ វត្តទាំង ៧ នោះរួមមាន វត្តសត្ថរាជាអង្គព្រៃធំ វត្តមុនីសោភា វត្តកំពង់ត្រឡាច វត្តតគរគីរីវន្ត (ភ្នំព្រួស) វត្តមុនីរតន: (កែវក្រសាំង) មជ្ឈមណ្ឌលវិបស្សនាធុរ: វត្តសត្ថាធម្មវិហារ (ភ្នំពោន)។

នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខ និងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩នេះ។

ទេយ្យវត្ថុក្នុងមួយវត្តៗ ទទួលបាន៖
១- អង្ករ១តោន
២- ត្រីខ ចំនួន១កេស មាន១០យួរ
៣- មីចំនួន៥កេសធំ(៣០កេសតូច)
៤- ត្រីងៀតចំនួន ១០ គីឡូ
៥- សាច់ក្រកចំនួន១០ គីឡូ
៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
៧- ទឹកដោះគោខាប់ ចំនួន២កេស
៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ

៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- ទៀនវស្សា១គូរ
១៨- ប្រេងកូឡា ចំនួន ៥ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣- ស្លាដក់ចំនួន២៦៨
២៤- ថវិកា ចំនួន២លានរៀល។

បន្ទាប់មក លោកជំទាវ និងក្រុមការងារក៏បានអញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រា នៃខេត្តកែប។ លោកជំទាវក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងបន្តការរៀនសូត្រនៅទីនេះ។ លោកជំទាវក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រានៅមណ្ឌលនេះផងដែរ។

ក្នុងនោះ លោកជំទាវក៏បានផ្តល់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់មណ្ឌលកុមារកំព្រានេះ ដោយទទួលបានដូចជា៖
១- អង្ករ ៦បេ (៣០០Kg)
២- ត្រីខចំនួន ២០យួរ (២០០កំប៉ុង)
៣- មីចំនួន ៨កេសធំ (៤៨កេសតូច)
៤ – ទឹកដោះគោខាប់ចំនួន ២កេះ (៩៦កំប៉ុង)
៥- ត្រីងៀតចំនួន ៥Kg
៦-សាច់ក្រកចំនួន ៥Kg
៧- សាច់ជ្រូកផាត់ចំនួន ៥Kg
៨- ប៊ីចេងចំនួន ៥Kg
៩- ស្ករសចំនួន ៥Kg

១០- ទឹកត្រី ចំនួន ៨យួរ ស្មើនឹង៤៨ដប
១១- ទឹកស៊ីអ៊ីវចំនួន ៨យួរ (៤៨ដប)
១២- ម៉ាសចំនួន ១០ប្រអប់ (៥០០ម៉ាស)
១៣- សាប៊ូ ៥១ដុំ
១៤- កន្សែងជូតខ្លួនចំនួន ៤៤កន្សែង
១៥- ច្រាស និងថ្នាំដុសធ្មេញចំនួន ៥១ឈុត
១៦- ទឹកសុទ្ធអារុណ ចំនួន៥០កេះ
១៧- កាបូបសិក្សាចំនួន ២៦ ក្របូប (ស្រី១១នាក់)
១៨-កញ្ចប់សម្រាប់សិស្សអាយុលើស ១៨ឆ្នាំ (ស្រី៨នាក់)
១៩-ថវិកាក្នុងកញ្ចប់កុមារអាយុលើស ១៨ឆ្នាំ ដោយក្នុងម្នាក់ៗទទួលបាន ៥០ដុល្លារ។
២០- ថវិកាសម្រាប់មណ្ឌល ចំនួន ២លានរៀល៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី