ព័ត៌មានជាតិ
ក្រុមហ៊ុន ប៊ូយ៉ុង ចុះអនុស្សរណៈជាមួយរដ្ឋបាលរាជធានី និងឧបត្ថម្ភរថយន្តក្រុង ២០០ គ្រឿង
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) លោកបណ្ឌិត LEE JOONG KEUN បានឧបត្ថម្ភ និងចូលរួមធ្វើកិច្ចការមនុស្សធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ក្រុមហ៊ុន ក៏បានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិរបស់កម្ពុជា ស្របពេលសេដ្ឋកិច្ចរបស់កម្ពុជាមានលំនឹង និងរីកចម្រើនក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត LEE JOONG KEUN បានបញ្ជាក់ថា ដោយមើលឃើញពីទស្សនវិស័យ និងសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃ ក្រុមហ៊ុន ប៊ូយ៉ុងគ្រុប (BOOYOUNG GROUP) បានចាប់អារម្មណ៍ និងមានទឹកចិត្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ តាមរយៈការឧបត្តម្ភរថយន្តក្រុង ប្រភេទថ្មី ចំនួន ២០០ គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបម្រើសេវាថយន្តក្រុងសាធារណៈរបស់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាធានីភ្នំពេញ បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា (MOU) គឺបានបង្ហាញនូវការគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដែលមានបេសកកម្មនៅក្នុងការបម្រើសេវាថយន្តក្រុងសាធារណៈរបស់រាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានការកក់ស្ទះចរាចណ៍យ៉ាងខ្លាំង ដូច្នេះដើម្បីសម្រួលដល់ការធ្វើដំណើរ និងបញ្ជៀសការកកស្ទះចរារណ៍ និងបង្កើនជម្រើក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋអាចជ្រើសរើសមធ្យោបាយធ្វើដំណើរតាមរយៈសេវាថយន្តក្រុងសាធារណៈ។
លោក ឃួង ស្រេង បានថ្លែងអំណរគុណ ក្រុមហ៊ុន ប៊ូយ៉ុងគ្រុប (BOOYOUNG GROUP) ដែលមានទំនុកចិត្តនៅក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន ប៊ូយ៉ុងគ្រុប បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ ដោយក្រុមហ៊ុន ប៊ូយ៉ុងគ្រុប និងឧបត្តម្ភរថយន្តក្រុង ប្រភេទថ្មី ចំនួន ២០០ គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ។ ពិធីនេះបានរៀបចំធ្វើឡើងនៅសាលារាធានីភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាធានីភ្នំពេញ និងលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុងគ្រុប (BOOYOUNG GROUP)៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់