Connect with us

ព័ត៌មានជាតិ

ផ្លូវជង្ហុក សំបុកមាន់ ក្នុងខេត្តព្រះវិហារ នឹងសម្រុកបញ្ចប់ជួសជុល មុនរដូវ​បុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

កំណាត់ផ្លូវជាតិមួយចំនួន ដែលទទួលរងការខូចខាត ដូចជា ជង្ហុក សំបុកមាន់ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រុមការងារថែទាំ បាន និងកំពុងសម្រុកធ្វើការជួសជុលយ៉ាងសកម្ម ដោយសម្រុកធ្វើឱ្យអស់ នៅមុនរដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ផ្លូវជាតិដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ពិសេសផ្លូវជាតិ ៦២ ក្រុមការងារថែទាំ កំពុងសម្រុកធ្វើការជួសជុល ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ បន្តបន្ទាប់រហូតមកដល់រង្វង់មូលស្រអែម។ និយាយជារួមផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមទាំង ផ្លូវជាតិលេខ៦៤ ផ្លូវជាតិលេខ៩ និងផ្លូវចូលទីប្រជុំជនស្រុករវៀង ក្រុមការងារមន្ទីរនឹងធ្វើការលុបជង្ហុក សំបុកមាន់ ឱ្យអស់មុនរដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ខាងមុខនេះ។

ដោយឡែកចំពោះផ្លូវក្រាលក្រួសក្រហម មន្ទីរនឹងធ្វើការជួសជុល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងខេត្តព្រះវិហារ ធ្វើដំណើរបានស្រួលផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម