ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ចុះរុះរើខ្ទម ចំនួន ៧០ ខ្ទម សង់គ្មានច្បាប់ នៅឃុំកោះស្តេច
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំក្រុមការងារចុះអនុវត្តវិធាន រុះរើខ្ទមចំនួន ៧០ ខ្ទម សង់គ្មានច្បាប់អនុញ្ញាត នៅឃុំកោះស្តេច ស្រុកគិរីសាគរ បន្ទាប់ពីបានធ្វើការណែនាំច្រើនលើកច្រើនសាររួចមក។

លោក សុខ សុទ្ធី បានមានប្រសាសន៍ថា ដោយមានការណែនាំ និងអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកបានដឹកនាំក្រុមការងារ ចុះអនុវត្តវិធាន រុះរើខ្ទមចំនួន ៧០ ខ្ទម បង្គោលរបងលួសបន្លា សង់គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងទីតាំងដីដែលរាជរដ្ឋាភិបាលបានជួលរយៈពេលវែងឱ្យក្រុមហ៊ុន យូញៀន វិនិយោគអភិវឌ្ឍ ស្ថិតនៅតំបន់អាងទឹក ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

លោកបានបន្តថា មុននឹងឈានមកដល់ការអនុវត្តវិធានរដ្ឋបាល រុះរើខ្ទមនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលឃុំ ស្រុក បានចុះណែនាំផ្ទាល់ និងចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើខ្ទមដោយខ្លួនឯងផងដែរ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនមិនចូលរួមសហការ។

បន្ទាប់ពីការអនុវត្តវិធាននេះរួច លោក សុខ សុទ្ធី បានណែនាំឱ្យក្រុមហ៊ុន យូញៀន រៀបចំការពារកុំឱ្យមានជនខិលខូចចូលទន្ទ្រានកាន់កាប់ដីក្នុងទីតាំងវិនិយោគជាថ្មីទៀត និងសំណូមពរបងប្អូនប្រជាពលរដ្ឋ ឈប់ចិញ្ចឹមចិត្តលបលួចចូលទន្ទ្រានកាប់កាប់ដីរដ្ឋទៀត៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ