ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ផ្ទះមួយខ្នងដល់ពលរដ្ឋ ១ គ្រួសារ និងផ្តល់អណ្ដូងទឹកស្អាត ៣ ដល់ពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពត
នៅព្រឹកថ្ងៃអាទិត្យ ទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា រួមដំណើរជាមួយលោកជំទាវ ហ៊ុន ម៉ាលី និងក្រុមការងារមនុស្សធម៌មួយចំនួនទៀត បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០១ ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក ស៊ន ណាក់ និងប្រពន្ធឈ្មោះ យឹម ឆិប រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។

ពួកគាត់ទាំងពីរនាក់ជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនមានទ្រព្យសម្បត្តិអ្វីជាទីពឹង ហើយត្រូវចិញ្ចឹមកូនចំនួន ០៣ នាក់ ក្នុងបន្ទុកគ្រួសារ។ សូមរំលឹកថា គ្រួសារគាត់ទទួលបានអំណោយផ្ទះទេវតានាពេលនេះ ស្របពេលដែលលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញមកប្រគល់អណ្ដូងទឹកនៅក្នុងភូមិនេះកាលពីប៉ុន្មានខែមុន ហើយបានប្រទះឃើញផ្ទះរបស់គាត់មានសភាពចាស់ធ្លុះធ្លាយ និងជីវភាពខ្វះខាតខ្លាំង។ ដោយសេចក្តីអាណិតអាសូរ លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតាមួយខ្នងជូនដល់គ្រួសារគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។


ពិធីប្រគល់អំណោយផ្ទះនេះផងដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។ លោកជំទាវបានបញ្ជាក់ថា សម្តេចទាំង ២ តែងគិតគូរពីសុខទុក្ខដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។


បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនេះនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខដូចជា៖ អង្ករ ១០០Kg, ត្រីខ ១ កេស, មី ៥ កេស, ទឹកដោះគោខាប់ ១ កេស, ពួក ១, ប្រេងកូឡា ១ ប្រអប់ធំ, ប្រេងខ្យល់ ១ ប្រអប់ធំ ,ចានដែក ១, ឆ្នាំងតូច ១, ឆ្នាំងធំ ១, ខ្ទះឆា ១, វែកឆា ១, វែកបាយ ១, វែកសម្ល ១, ស្លាបព្រា និងសម ១ ឡូ, កំសៀវ ១, ចានបាយ ៥, ចានសម្ល ៥, តែ ១ គីឡូក្រាម , ខ្នើយ ២, មុង ២, ភួយ ២, កន្ទេល ២, ស្ករស ៥ គីឡូក្រាម, ទឹកស៊ីអ៊ីវ ៣ យួរ, វិទ្យុFM12 ១ គ្រឿង, ថ្មដាក់វិទ្យុន ២, ស្បែកជើង ២ គូរ, ថ្នាំនិ ងច្រាសដុសធ្មេញ ៥ ឈុត, សាប៊ូដុំ ១២ ដុំតូច, ថ្នាំពេទ្យ ៥ ប្រអប់តូច, ខោអាវលោកយាយ ២ កំប្លេ, ខោអាវលោកតា ២ កំប្លេ និងថវិកា ៥០ ម៉ឺនរៀល។


បន្ទាប់មកនៅព្រឹកនេះដដែល លោកជំទាវ ក៏បានអញ្ជើញដឹកនាំក្រុមការងារប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន ០៣ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមានលេខរៀងពី ១០៥ ដល់ ១០៧ នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ ខេត្តកំពត បានប្រើប្រាស់តាមតម្រូវការ ជាពិសេសតំបន់នេះ ពេលរដូវប្រាំងតែងតែមានការខ្វះខាតទឹកជាប្រចាំ។


នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។


នាឱកាសនោះ លោកជំទាវក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកទាំង ០៣ ទីតាំងក្នុងបរិយាកាសរីករាយបំផុត៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?