Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ស្នើពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន និងកុំបោះសំរាមចូលក្នុងព្រែក

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានា ដែលនៅតាមដងព្រែកទាំងអស់ សូមមេត្តាកុំបោះសំរាមចូលក្នុងព្រែកកំពង់បាយ ដែលធ្វើឲ្យបរិស្ថានមិនស្អាត ទឹកព្រែកកខ្វក់ ជាហេតុមួយដែលធ្វើឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងខេត្តកំពត។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាម្ចាស់អាជីវកម្ម កន្លែងផ្តល់សេវាកម្មទេសចរណ៍នានានៅតាមដងព្រែក ចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ៣ខ្សែ ក្នុងក្រុងកំពត និងស្រុកទឹកឈូ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០ ២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តលើកឡើងថា ដោយការសង្កេតសព្វថ្ងៃ យើងឃើញថា ព្រែកកំពង់បាយនៅតែមានសំរាមហូរចូលមក ដោយការចោលសំរាមចូលទៅក្នុងទឹកព្រែក ទាំងនេះជាហេតុបង្កឲ្យខូចដល់បរិស្ថាន ក៏ដូចជាទឹកព្រែកកខ្វក់ និងអាចធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងខេត្តកំពត។

លោកអភិបាលខេត្ត បានបន្តថា ព្រែកកំពង់បាយ គឺជាព្រែកមួយដែលមានសក្តានុពល ហើយសំបូរទៅដោយកន្លែងផ្តល់សេវាកម្មទេសចរណ៍ គួរឲ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងបានស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តក្នុងខេត្ត។ ដូច្នេះប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម កន្លែងផ្តល់សេវាកម្មទេសចរណ៍នានា ដែលនៅជាប់នឹងដងព្រែកទាំងអស់ ត្រូវចូលរួមជួយថែរក្សាអនាម័យបរិស្ថាន ទាំងក្នុងព្រែក និងតាមដងផ្លូវ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តឲ្យកាន់តែច្រើនជាបន្ថែមទៀត។ លោក ម៉ៅ ធនិន ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងព្រែកធ្វើជារណ្តៅ ឬឡដុតសំរាមនៅតាមផ្ទះ ហើយធ្វើយ៉ាងណាសូមកុំមានការបោះសំរាម ចូលទៅក្នុងព្រែកបន្តទៀត។

លោក អ៊ីម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា ផ្លូវបេតុងដែលត្រូវបានបើកការដ្ឋានស្ថាបនានាពេលនេះ នឹងក្លាយទៅជាផ្លូវមួយដែលមានសក្តានុពល សម្រាប់បម្រើទៅដល់សេចក្តីត្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកទឹកឈូចំនួន ៤ ឃុំ។ ក្នុងនោះ មានឃុំកំពង់គ្រែង និង ឃុំម៉ាក់ប្រាង្គ និងឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ និងមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មានភាពងាយស្រួល ក្នុងការធ្វើដំណើរចរាចរណ៍ឆ្លងកាត់ ក៏ដូចជាបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ យកទៅលក់ដូរនៅតាមទីផ្សារផងដែរ។

សូមជម្រាបថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនៅពេលនេះមាន ៣ខ្សែ ស្ថិតនៅក្នុងស្រុកទឹកឈូ ក្នុងនោះ ផ្លូវបេតុងក្នុងឃុំកំពង់គ្រែង មានប្រវែង ៧៨៧ម៉ែត្រ និងផ្លូវបេតុងក្នុងឃុំជុំគ្រៀល ដែលមានប្រវែង ១,៥៧០ម៉ែត្រ និងមួយខ្សែទៀត ស្ថិតនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដែលមានប្រវែង  ២២៣ម៉ែត្រ។ ផ្លូវទាំង ៣ខ្សែនេះ ស្ថាបនាជាផ្លូវបេតុងសសៃដែក មានកម្រាស់ ០.១៥ម៉ែត្រ ដើម្បីឲ្យជាប់បានយូរអង្វែងទៅថ្ងៃមុខ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១៥ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម