ព័ត៌មានជាតិ
ភ្នំពេញមានទីសក្ការពីរកន្លែង ពលរដ្ឋជំនឿមានបារមីពូកែស័ក្តិសិទ្ធ
ទូទាំងប្រទេសកម្ពុជាមានទីសក្តារផ្សេងៗតាមជំនឿរបស់ប្រជាពលរដ្ឋ។ ដោយឡែកនៅរាជធានីភ្នំពេញ មានទីសក្ការពីរកន្លែង ដែលពលរដ្ឋតែងតែទៅបួងសួងសុំសេចក្តីសុខ និងចាត់ទុកជាកន្លែងមានបារមីពូកែស័ក្ដិសិទ្ធិ។
រមណីយដ្ឋានវត្តភ្នំ
ក្រៅតែជាតំបន់ទេសចរណ៍ វត្តភ្នំជាទីសក្ការដ៏សំខាន់មួយសម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ។ ទីសក្តារនេះក៏មានប្រវត្តិពាក់ព័ន្ធទៅនឹងការកកើតរាជធានីភ្នំពេញផងដែរ។

បើតាមឯកសារបានបង្ហាញថា ក្នុងកាលដ៏យូរលង់ មានស្ត្រីមេម៉ាយម្នាក់ជាអ្នកមានស្តុកស្ដម្ភដែលអ្នកផងហៅថា ” ដូនពេញ”។
ថ្ងៃមួយភ្លៀងបានបង្អុរចុះមួយមេយ៉ាងធំធ្វើឲ្យទឹកទន្លេជន់លិចល្ហល្ហាច។ ពេលនោះដូនពេញដែលបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរដ៏ធំមួយដើមត្រូវបានទឹកទន្លេកួចអណ្តែតវិលវល់នៅក្បែរច្រាំង។ ឃើញដូច្នេះ ដូនពេញក៏ហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះមកលើគោក។ ពេលស្រង់ដើមគគីរចេញពីក្នុងទឹកបានហើយ ដូនពេញក៏ប្រទះឃើញព្រះពុទ្ធរូប ៤ ព្រះអង្គតូចៗធ្វើពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើពីថ្ម ស្ថិតនៅក្នុងប្រហោងឈើគគីរនោះ។
ដូនពេញក៏បានចាត់ការសង់ខ្ទមតូចមួយ សម្រាប់តម្កល់វត្ថុជាទីសក្ការទាំងនោះទុកជាបណ្ដោះអាសន្ន។ ក្រោយមក ដូនពេញក៏អំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនជាកូនភ្នំមួយ ហើយបន្តិចម្តងៗកូនភ្នំនោះក៏បានក្លាយទៅជាភ្នំដ៏ធំមួយ។ ដូនពេញក៏ចាត់ឲ្យគេសង់ព្រះវិហារមួយ ដើម្បីតម្កល់ព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គ។ ចំណែកឯព្រះពុទ្ធរូបមួយអង្គទៀតដែលធ្វើពីថ្មក៏ត្រូវបានគេដង្ហែយកទៅតម្កល់ក្នុងអាសនៈមួយនៅឯជើងភ្នំប៉ែកខាងកើតនៃព្រះវិហារ។


បន្ទាប់ពីសាងសង់ព្រះវិហាររួចហើយ ដូនពេញក៏បាននិមន្តព្រះសង្ឃឲ្យមកគង់នៅលើជើងភ្នំនោះ។ ចាប់តាំងពីពេលនោះហើយដែលទីតាំងនោះត្រូវបានគេហៅឈ្មោះថា«វត្តភ្នំដូនពេញ» ហើយដែលក្រោយមកត្រូវគេហៅកាត់ថា “វត្តភ្នំ” រហូតមកដល់សព្វថ្ងៃ។ ឈ្មោះលោកយាយពេញដែលជាអ្នកសាងសង់ទីក្រុងនេះ ក៏ត្រូវគេយកទៅប្រើជាឈ្មោះទីក្រុង«ភ្នំពេញ» ជារៀងរហូតមក។
នៅលើវត្តភ្នំមានសំណង់ព្រះវិហារជាសំណង់សាសនា ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតីយ៏ដ៏ធំមួយនៅក្រោយព្រះវិហារ ដែលតម្កល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និងចេតីយ៏សម្រាប់តម្កល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។
ដោយឡែកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន អ្នកជាប់សែស្រឡាយចិនតែងតែទៅកាន់វិហារលោកតាព្រះចៅ ឬអ្នកតាព្រះចៅ នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីកាត់ឆុងឆ្នាំនិងដើម្បីសុំសេចក្តីសុខបញ្ចៀសគ្រោះចង្រៃ ពិសេសឲ្យមានហុងស៊ុយល្អក្នុងការប្រកបមុខរបរអាជីវកម្មផ្សេងៗ។
ព្រះអង្គដងកើ
ព្រះអង្គដងកើ ក៏ជាកន្លែងសក្ការៈដ៏ស័ក្កសិទ្ធមួយទៀតនៅរាជធានីភ្នំពេញ។ ជំនឿស្តីពីបារមីព្រះអង្គដងកើនេះ តាមការតំណាលតៗគ្នារបស់ចាស់ទុំបានប្រាប់ឱ្យដឹងថា កាលដើមឡើយ នៅចំណុចមុខព្រះអង្គដងកើនេះ ឱ្យតែរៀងរាល់រាត្រីថ្ងៃសីលឬថ្ងៃពេញបូរមី គេតែងតែសង្កេតឃើញមានទង់ក្រពើអណ្តែតផុសចេញពីផ្ទៃទឹកទន្លេរួចក៏លិចទៅវិញ ដោយផុសតែមួយភ្លែតៗប៉ុណ្ណោះ។ កាលណោះដែរ ឱ្យតែដល់យប់ថ្ងៃសីល ប្រជារាស្ត្រតែងតែនាំគ្នាទៅឈរមើល និងបួងសួងសុំសេចក្តីសុខមិនដែលខកខាននោះទេ។ ដោយសារតែរាល់ការបន់ស្រន់រមែងបានសម្រេចដូចក្តីបំណងប្រាថ្នា និងចង់ឱ្យបារមីទង់ក្រពើនោះសណ្ឋិតនៅជារៀងរហូត ទើបប្រជារាស្ត្រក៏បាននាំគ្នាកសាងទង់មួយជានិមិត្តរូប។


ចាប់តាំងពីពេលនោះមកទីនោះ ក៏បានក្លាយទៅជាកន្លែងគោរពសក្ការបូជារបស់ប្រជារាស្ត្រខ្មែរ ហើយទង់ក្រពើនោះក៏លែងផុសអណ្តែតចេញពីផ្ទៃទឹកទន្លេទៀតដែរ។
ជារៀងរាល់ថ្ងៃ មិនថាវេលាព្រឹក ឬក៏ល្ងាចនោះទេ ជាពិសេសថ្ងៃឧបោសថសីល និង បុណ្យប្រពៃណីជាតិផ្សេងៗគេតែងតែសង្កេតឃើញមនុស្សម្នាក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកុះករបាននាំគ្នាទិញគ្រឿងសក្ការៈ និង តង្វាយរួមមាន ធូប ទៀន ស្លាធម៌ដូងខ្ចី ចេកទុំ ផ្កាឈូកក្រហម ស ថ្វាយដល់បារមីព្រះអង្គដងកើ ដើម្បីសុំសេចក្តីសុខចម្រើនត្រជាក់ត្រជុំទៅតាមជំនឿរៀងៗខ្លួន។

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ