ព័ត៌មានជាតិ
និស្សិតស្រីម្នាក់ ក្រោយទទួលបានអាហារូបករណ៍ ដាក់គោលដៅចង់បើករោងចក្រជួយកសិករខ្មែរ
នៅលើហ្វេសប៉ុកផ្លូវការរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចផ្តល់អាហារូបករណ៏សិក្សាដល់និស្សិតស្រីក្រីក្រម្នាក់ ដែលរស់នៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

កញ្ញាផេង សុភក្រ ដែលជាកូនស្រីច្បងក្នុងគ្រួសារក្រីក្រមួយចំណោមបងប្អូន ៤ នាក់ទៀត បានទទួលអាហារូបករណ៏បន្តការសិក្សានៅសាកលវិទ្យាល័យពីអ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី។
តាមរយៈវីឌីអូនៅលើផេករបស់អ្នកឧកញ៉ាបណ្ឌិតផ្ទាល់ កញ្ញា ផេង សុភក្រ ជាយុវសិស្សដែលមានជីវភាពក្រីក្រលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឡើងមកបន្តការសិក្សានៅសាកលវិទ្យាល័យឡើយ។ ដោយសារស្ថានភាពគ្រួសារខ្វះខាតខ្លាំងខាងសេដ្ឋកិច្ច ឪពុកម្តាយជាអ្នកលក់ប្រហិតពេលមានបុណ្យទាន ធ្វើជាអ្នកប្តូរហ្គាស ឬទិញអេតចាយផង ដែលត្រូវរ៉ាប់រ៉ងរកចំណូលមកផ្គត់ផ្គង់ការសិក្សាសម្រាប់កញ្ញា និងប្អូនៗ ហើយត្រូវលៃសម្រាប់ការចាយវាយខ្លះ ចំណាយលើមុខម្ហូបខ្លះ។

ក្រោយពេលទំនេរពីការសិក្សា យុវតីរូបនេះត្រូវទៅជួយលក់ប្រហិតឪពុក ធ្វើកិច្ចការផ្ទះ និងមើលទុកដាក់ប្អូន ហើយក៏ឆ្លៀតម៉ោងសម្រាប់សិក្សា ព្រោះមិនមានសមត្ថភាពរៀនគួរដូចគេ។ យ៉ាងណាមិញ ក្រោយទទួលបានអាហារូបករណ៏ កញ្ញានឹងយកចំណេះដឹងមកជួយខ្លួនឯង និងគ្រួសារ និងប្រឹងប្រែងរៀនសូត្រឲ្យបានដល់គោលដៅ ដើម្បីរើបម្រាស់ចេញពីភាពក្រីក្រ។
កញ្ញា ផេង សុភក្របានដាក់ឆន្ទះយ៉ាងមោះមុតថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ ចូលរួមក្នុងកិច្ចការងារអភិវឌ្ឍសង្គម ហើយគោលបំណងមួយទៀតនោះពេលបញ្ចប់ការសិក្សា នឹងចូលទៅមប្រើការងារនៅក្នុងរោងចក្រផលិតអាហារ ការកែឆ្នៃអាហារ។
និស្សិតរូបនេះបញ្ជាក់ថា «គោលដៅធំជាងគេរបស់ខ្ញុំ ចង់មានរោងចក្រផ្ទាល់ខ្លួនមួយដែលអាចកែឆ្នៃផលិតផលក្នុងស្រុក ដូចជាស្វាយចន្ទី កែវរមៀត និងផលិតក្នុងស្រុកមួយចំនួនទៀត ដែលប្រជានជនជួបបញ្ហាលក់មិនចេញទៅក្រៅ ហើយខ្ញុំចង់ប្រមូលទិញឲ្យក្លាយជាផលិតផលសម្រេច និងនាំចេញទៅក្រៅប្រទេស»។

លោក ឈុន ភិន ដែលត្រូវជាឪពុករបស់និស្សិតរូបនេះបាននិយាយថា បើទោះមានជីវិភាពក្រីក្រលំបាកយ៉ាងណាក៏ដោយ ក៏លោកតស៊ូបញ្ជូនកូនគ្រប់ៗគ្នាដើម្បីឲ្យទទួលបានចំណេះដឹង មិនចង់ឲ្យកូនមានវិប្បដិសារី ដោយមិនបានរៀនសូត្រដូចគេ៕

ដោយ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?