ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងកម្ពុជា-ថៃ កាន់តែល្អប្រសើរ ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ ក៏ដោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោក Panyarak Poolthup បានគោរព និងថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនលោក និងមន្ត្រីស្ថានទូតថៃ ក៏ដូចជាមន្ត្រីស្ថានទូតប្រទេសផ្សេងទៀត។
លោកឯកអគ្គរាជទូតថៃ បានសម្ដែងការអបអរសាទរ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ហើយបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់ ដែលនោះសបញ្ជាក់ឲ្យឃើញពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើឆាកអន្តរជាតិ។

លោក Panyarak Poolthup បានរំលឹកថា នៅពេលដែលលោកទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ ២០១៨ រូបលោកបានប្ដេជ្ញាជូនចំពោះសម្ដេចតេជោថា នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសពីរ ឲ្យបានកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់។

លោកថា មកដល់ពេលនេះ លោកបានសម្រេចនូវការប្ដេជ្ញារបស់លោកហើយ ដោយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ត្រូវបានពង្រីក និងត្រូវបានពង្រឹង ហើយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ១០ភាគរយ ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ។ ចំណែកវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើន ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូត ដែលនាំឲ្យប្រទេសទាំងពីរកម្ពុជា-ថៃ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរឡើង។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ទោះបីស្ថិតក្នុងកាលៈទេសៈ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏ប្រទេសទាំងពីរ ខិតខំធ្វើការងាររួមគ្នាបានយ៉ាងល្អ ហើយជំរុញទំនាក់ទំនងរវាងប្រទេសពីរ លើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀត បានយ៉ាងល្អផងដែរ។ សម្ដេចតេជោ ក៏បានជូនពរដល់លោក Panyarak Poolthup ឲ្យសម្រេចជោគជ័យក្នុងបេសកកម្មរបស់លោក នាពេលខាងមុខបន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់