ព័ត៌មានជាតិ
រដ្ឋបាលខេត្តប្រកាសនិរាករណ៍លិខិតស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្អាកការរុះរើសំណង់របស់ពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ
អាជ្ញាធរខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្តសៀមរាប បានសំរេចលុបចោលលិខិតរបស់ខ្លួន ដែលបានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរុះរើសំណង់ និងការ្យផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរនោះវិញហើយ។
ការសំរេចនិរាករណ៍នេះ បន្ទាប់ពីពិនិត្យឃើញថា លិខិតស្នើសុំនោះបានធ្វើឱ្យមានការកើនឡើងនៃសំណង់ខុសច្បាប់យ៉ាងច្រើន បណ្ដាលឱ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារបេតិកភណ្ឌ។

តាមសេចក្តីជួនដំណឹងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជំរាបជូនទៅអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប សម្រេចនិរាករណ៍លិខិតលេខ ៤១២ /២២ ល.ស ចុះ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ដីពីសំណើសុំឲ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរុះរើសំណង់ និងការ្យផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ធ្លាប់បានធ្វើលិខិតស្នើសុំមួយ ទៅកាន់អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដោយក្នុងលិខិតនោះ រដ្ឋបាលខេត្តសៀមរាបបានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរុះរើសំណង់ និងការ្យ ក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។
ក្នុងលិខិតនោះ ក៏បានស្ដីបន្ទោសថា កន្លងមកបញ្ហាសំណង់ដែលប្រជាពលរដ្ឋបានសាងសង់ក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ តែងដាក់ពិភាក្សាក្នុងគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យពិភាក្សា និងសម្រេចផ្សេងៗ ប៉ុន្តែក្នុងអំឡុងមុនពេល និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ នេះ អាជ្ញាធរជាតិអប្សរាបានចុះអនុវត្តការងារដោយពុំបានពិភាក្សាគ្នាឱ្យច្បាស់លាស់ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរាទេ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ជា សុផារ៉ា ធ្លាប់បានបញ្ជាក់ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែងក្បាលដីកំណត់និយាមក្បាលដី អត្តសញ្ញាណអ្នកកាន់ កាប់ក្បាលដីនិងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ខែកក្កដាកន្លងទៅថាក្នុងរយៈពេល ២ខែចុងក្រោយ នៃឆ្នាំ២០២២នេះ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប បានចេញលិខិតជូនដំណឹងមួយស្នើឱ្យ អាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើសំណង់ខុសច្បាប់ នៅក្នុងតំបន់អង្គរនោះ គឺមានសំណង់ថ្មីៗចំនួនជាង ៣៩០ករណី បានកើនឡើង ដែលលោកក៏សំណូមពរឱ្យរដ្ឋបាលខេត្តសៀមរាប គួរតែនិរាករណ៍លិខិតនោះចោលចេញ៕
អត្ថបទ៖ គឿវេត





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?