ព័ត៌មានជាតិ
មន្ត្រីក្រសួងសង្គមកិច្ច ជំរុញឲ្យមន្ត្រីបង្គោល ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល ត្រូវខិតខំសិក្សាឲ្យបានសកម្ម
លោក ឈួរ សុបញ្ញា ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យមន្ត្រីបង្គោល ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការប្រមូលទិន្នន័យ អំពីតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យុវជនក្នុងគ្រួសារក្រីក្រ ត្រូវខិតខំសិក្សាឲ្យបានសកម្ម ទាំងនៅក្នុងថ្នាក់រៀន ទាំងការអនុវត្តសាកល្បងនៅតាមមូលដ្ឋាន។ លោក ឈួរ សុបញ្ញា ជំរុញបែបនេះ គឺនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យុវជនក្នុងគ្រួសារក្រីក្រជូនមន្រ្តីបង្គោល ២៥ រាជធានី-ខេត្ត នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ នៅឯខេត្តកំពង់ធំ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/02-12-1024x683.jpg)
លោក ឈួរ សុបញ្ញា បានថ្លែងនូវអំណរគុណចំពោះលោក-លោក ស្រីទាំងអស់ ដែលមានវត្តមានក្នុងឱកាសនេះ និងចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គ្រួសារក្រីក្ររយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹង និងជំនាញ ក្នុងការប្រមូលទិន្នន័យ ដើម្បីកំណត់តម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់យុវជន ក្នុងគ្រួសារក្រីក្រ ផ្អែកតាមតម្រូវការរបស់អ្នកទទួលផល (Demand side) ដើម្បីជាមូលដ្ឋាន ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ផ្សារភ្ជាប់ជាមួយការឧបត្ថម្ភសាច់ប្រាក់។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/04-9-1024x682.jpg)
លោកថា ដូចលោក លោកស្រី បានជ្រាបហើយថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីផ្តល់កិច្ច គាំពារ និងរក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមអនុវត្តនៅខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះ មានរយៈពេលជាង ២ឆ្នាំ។ សម្រាប់ជួយលើកកម្ពស់ស្ថានភាពជីវភាពរស់នៅរបស់គ្រួសារទទួលផលបន្ថែមទៀត ការបណ្តុះបណ្តាលវិជ្ជាជីវៈជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកបង្កើនជំនាញ និងមុខរបរដល់គ្រួសារទទួលផលរបស់កម្មវិធីឲ្យចាកចេញពីភាពក្រីក្រ និងងាយរងគ្រោះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/01-14.jpg)
ដើម្បីឲ្យការរៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ក្រុម គោលដៅ មូលនិធិជាតិជំនួយសង្គម បានរៀបចំឲ្យមានការសិក្សាពីតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ យុវជនក្នុងគ្រួសារក្រីក្រនេះឡើង។
សូមបញ្ជាក់ថា ការប្រមូលទិន្នន័យជាផ្នែកមួយ អំពីការប៉ាន់ប្រមាណផ្អែកតាមតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈពីក្រុមគោលដៅ(Demand side)។ ទិន្នន័យនេះ នឹងត្រូវដាក់បញ្ចូលជាមួយទិន្នន័យ ដែលទទួលបានពីការប៉ាន់ប្រមាណតម្រូវការ បណ្តុះបណ្តាលវិជ្ជាជីវៈពីកម្មវិធី (Supply side) ដើម្បីជាមូលដ្ឋាន ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ផ្សារភ្ជាប់ជាមួយកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/03-10-1024x683.jpg)
បណ្តុះបណ្តាលនេះ ត្រូវបានរៀបចំជា ២តំបន់ ដែលតំបន់ទី១ ធ្វើនៅខេត្តកំពង់ធំ មានមន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកពី ១៣ រាជធានី ខេត្ត (២នាក់ក្នុង១ខេត្ត) តំបន់ទី ២ ធ្វើនៅខេត្តពោធិ៍សាត់ មាន ១២ខេត្ត ចូលរួម។ ចំពោះខ្លឹមសារនៃ បណ្តុះបណ្តាលពាក់ព័ន្ធនឹងដំណើរការអនុវត្ត វិធីសាស្ត្រប្រមូលទិន្នន័យ និងបច្ចេកទេសបញ្ចូលទិន្នន័យ លោក-លោកស្រីនឹងបានយល់ដឹងកាន់តែច្បាស់ ក្នុងរយៈពេលបណ្តុះបណ្តាល ២ថ្ងៃនេះ។
តាមរយៈវគ្គបណ្តុះបណ្តាល លោក លោកស្រីនឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ បន្ថែមទៀតអំពីវិធីសាស្ត្រ ប្រមូលទិន្នន័យ និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យ សម្រាប់បញ្ចូល និងបញ្ជូនទិន្នន័យផ្ទាល់មកមូលនិធិជាតិ ជំនួយសង្គម ដែលការប្រមូលទិន្នន័យនឹងត្រូវធ្វើឡើងនៅ ២៥រាជធានី ខេត្ត ដោយកំណត់យកតំបន់ជនបទ និងតំបន់ទីក្រុងរបស់រាជធានី ខេត្តនីមួយៗ សរុបមានសំណាកចំនួន ១០៣០គ្រួសារ ដែលមាន យុវជនចន្លោះអាយុ ១៥ឆ្នាំ ទៅ ៣៥ឆ្នាំ។
លោក ឈួរ សុបញ្ញា បានថ្លែងថា លោក-លោកស្រីទាំងអស់ សូមចូលរួមការសិក្សាឲ្យបានសកម្ម ទាំងនៅក្នុងថ្នាក់រៀន ទាំងការអនុវត្តសាកល្បងនៅតាមមូលដ្ឋាន និងការឆ្លុះបញ្ចាំងសម្រាប់កែលម្អបញ្ជីសំណួរ និងឧបករណ៍ប្រមូលទិន្នន័យ ដើម្បីធានាថា លោក-លោកស្រីមានចំណេះដឹង និងជំនាញ ច្បាស់លាស់ ក្នុងការប្រមូលទិន្នន័យឲ្យដំណើរការទៅរលូន និងទទួលបានលទ្ធផលល្អ។
លោកបញ្ជាក់ថា បន្ទាប់ពីការបណ្តុះបណ្តាលនេះ លោក-លោកស្រីទាំងអស់ នឹងត្រូវចុះប្រមូលទិន្នន័យតាមឃុំគោលដៅ ដែលបានកំណត់ នៅក្នុងខេត្តគោលដៅរបស់ខ្លួន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។ ហេតុនេះ សូមលោក-លោកស្រី សម្របសម្រួលជាមួយឃុំ-សង្កាត់ ក្នុងការជូនដំណឹងដល់គ្រួសារផ្តល់ព័ត៌មាន ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យការប្រមូលទិន្នន័យដំណើរការតាមផែនការកំណត់។
ជាថ្មីម្តងទៀត តាងនាមឲ្យមូលនិធិជាតិជំនួយសង្គម និងក្នុងនាមខ្លួនផ្ទាល់ លោក ឈួរ សុបញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការយូនីសេហ្វ ដែលបានផ្តល់ការគាំទ្រថវិកា និងបច្ចេកទេស និងអស់លោក-លោកស្រីទាំងអស់ ដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា ចូលរួមយ៉ាងសកម្ម ក្នុងការបំពេញការងារជួយដល់ការអនុវត្តប្រព័ន្ធគាំពារសង្គម នាពេលកន្លងមក៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?