ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងសាទឹកសត្វពាហនៈជូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ
មន្ត្រីបសុពេទ្យខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វពាហន: ជូនប្រជាពលរដ្ឋតាមទីទួលសុត្តិភាពនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
យុទ្ធនាការនេះធ្វើឡើងនៅលើទីទួលសុវត្តិភាព ស្ថិតនៅក្នុងឃុំប៉ឹស ១ និងឃុំប៉ឹស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២។

លោក កែន ច័ន្ទសុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តត្បូងឃ្មុំបានឲ្យដឹងថា លោកបានសហការជាមួយលោក សុំ វ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មារ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់ថ្នាំការពារជំងឺសារទឹក ដល់គោក្របីជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្តិភាព។
លោកអនុប្រធានបន្តថា ការចាក់វ៉ាក់សាំងនេះ ធ្វេីនចំនួន ២ ឃុំ គឺឃុំប៉ឹស ១ និងឃុំប៉ឹស ២ ក្នុងនោះចាក់ដល់សត្វគោបានចំនួន ៣២៧ ក្បាល។

លោក កែន ច័ន្ទសុជាតិ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកក្រូចឆ្មារដែលមានចិញ្ចឹមគោក្របីឬសត្វពាហន:ទាំងអស់ សូមយកសត្វពាហន:របស់ខ្លួនទៅចាក់វ៉ាក់សាំងការពារសាទឹកទាំងអស់គ្នា ដេីម្បីជាវាងកុំឲ្យមានការផ្ទុះជំងឺប្រភេទនេះនាំឲ្យបងប្អូនខាតបង់៕


អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ចរាចរណ៍៧ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត