Connect with us

ព័ត៌មានជាតិ

ផ្សារ​ទំនើប​លំដាប់​ខ្ពស់​ដែលមាន​កម្ពស់ ៤ ជាន់ View Park Mall នឹងមាន​វត្តមាន​នៅក្នុង​តំបន់​ដ៏​មមាញឹក​ព្រមទាំង​ជា​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​

បានផុស

នៅ

​នៅ​ដើម​ឆ្នាំ ២០២១ ខាងមុខនេះ​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ នឹងមាន ជម្រើស​ទិញ​ទំនិញ​មួយ​បន្ថែមទៀត​ជាមួយនឹង ការបើក​សម្ពោធ​ជា​ផ្លូវការ នៃ​ផ្សារ​ទំនើប View Park Mall ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារ​ទំនើប​បួន​ជាន់​ដ៏​ស្រស់ស្អាត​នេះ មាន​ទីតាំង​ស្ថិត​នៅក្នុង​តំបន់​បឹងកក់​ជាមួយ​ការផ្តល់ជូន អតិថិជន​នូវ ម៉ាក​យីហោ​ល្បីៗ​ជាច្រើន​ប្រភេទ​ដូចជា អាហារ​និង​ភេសជ្ជៈ ការិយាល័យ​ធ្វើការ និង Sky Bar ដែល​កំពុងមាន​ភាព​ពេញនិយម​ជាខ្លាំង​ទាំង​សំណាក់​ក្នុងប្រទេស និង​ក្រៅប្រទេស​។ View Park Mall ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន PAKZONE Property Management Co., Ltd នឹងត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន C-Herald Property Service Co., Ltd ដែលជា​ក្រុមហ៊ុន​ដែលមាន បទពិសោធន៍​ជាង ១៣ ឆ្នាំ​ក្នុងការ​គ្រប់គ្រង​ផ្សារ​ទំនើប ការិយាល័យ​ធ្វើការ អា​ផាត​មិន និង​ខុន​ដូ​ជាដើម​។

​ផ្សារ​ទំនើប​នេះ​មាន​ទំហំ​សម្រាប់​ជួល​ជាង ៩០០០ ម៉ែត្រការ៉េ​។ មកដល់​ពេល​បច្ចុប្បន្ន​នេះ យើង​ទទួលបាន ការ​សម្រេច​ជួល ៨០ ភាគរយ​ហើយ ដែល​ទីតាំង​ជួល​ទាំង​អស់​នេះ​ ស្ថិតនៅ​ជិត​ផ្ទះ​វីឡា សណ្ឋាគារ សាលារៀន កន្លែង​លេង​កីឡា និង​ផ្សារ​ទំនើប​ពីរ​ផ្សេងទៀត​នៅ​ឯ​ផ្នែក​កណ្ដាល​នៃ​ទីក្រុង​ភ្នំពេញ ដែល​ជា​តំបន់​មមាញឹក និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក។ ជា​មួយ​នឹង​ការសាងសង់​ផ្លូវ​ក្រាល​គ្រួស ថ្មី​នៅ​ក្នុង​តំបន់​នេះ អតិថិជន​អាច​ធ្វើ​ដំណើរ​យ៉ាង​ងាយស្រួល​ទៅកាន់​ផ្សារ​ទំនើប View Park Mall ពី​គ្រប់​ផ្នែក​ទាំងអស់ នៃ​រាជធានី​ភ្នំពេញ រួម​ទាំង​ការ​ឆ្ពោះ​ទៅ​តំបន់​ទួលគោក និង​តំបន់​ពាណិជ្ជកម្ម ជាច្រើន​ទៀត​ផង​ដែរ​។ នៅ​ឆ្នាំ ២០២២ សម្ព័ន្ធ​សណ្ឋាគារ (chain hotel) Hilton ដែល​មាន​កេរ្តិ៍ឈ្មោះ ល្បី​រន្ទឺ​នៅ​លើ​ពិភពលោក នឹង​បើក​ដំណើរការ​សាខា​ដំបូង​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​តែ ប៉ុន្មាន​ជំហាន​ប៉ុណ្ណោះ​ពី​ផ្សារ​ទំនើប​នេះ ។​

​លោក ឡេង ធន់ ប្រធាន​ក្រុមហ៊ុន PAKZONE Property Management Co., Ltd បាន​មាន​ប្រសាសន៍​ថា «​យើង​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ចំពោះ​ទីតាំង​មួយ​នេះ​»​។ លោក​បាន​បន្ត​ទៀត​ថា «​បច្ចុប្បន្ន View Park Mall គឺ​ស្ទើរតែ​ទទួល​បាន​ការជួល​ទាំងស្រុង​ពី​ដៃគូ​ពាណិជ្ជកម្ម ពីព្រោះ​ពួកគេ​បាន​មើល​ឃើញ​ពី សារៈសំខាន់​នៃ​ទីតាំង​ភូមិសាស្ត្រ​ដ៏​លេចធ្លោ របស់​ផ្សារ​ទំនើប​របស់​យើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ អ្វី​ដែល​ផ្សារ​ទំនើប​ផ្តល់​ជូន​នោះ ​គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​ការទិញ​ទំនិញ និង​ការ​បរិភោគ​អាហារ ដោយមាន​ចំណតរថយន្ត​ធំ​ទូលាយ​។ មិនតែប៉ុណ្ណោះ​ចរាចរណ៍​ទៅវិញទៅមក​ក៏​មាន​ភាព​មមាញឹក និង​ឥត​ឈប់ឈរ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍ នៅពេលដែល​មនុស្ស​មាន ការ​សម្រាក​លំហែ​កាយ ជាមួយ​គ្រួសារ និង​មិត្ត ភក្តិ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ការជួល​និង​ពេញ បាន​មួយ​រយ​ភាគរយ​ពី​ម៉ាក​យីហោ​ផ្សេងៗ​ទៀត​។ យើង​ប្តេជ្ញាចិត្ត ផ្តល់​ជូន​អតិថិជន​នូវ បទពិសោធន៍​ទិញ ទំនិញ​ដ៏​រីករាយ និង​មាន​ផាសុកភាព​ខ្ពស់​បំផុត​ដែល​មិន​អាច​បំភ្លេច​បាន​»​។​

​បន្ថែម​ពីបទ​ពិសោធន៍​នៃ​ការទិញ​ទំនិញ​ដ៏​រីករាយ ភ្ញៀវ​ទាំងអស់​ក៏​អាច​រីករាយ​ទស្សនា​ជា​មួយ​នឹង​ការ​រចនា របស់​ផ្សារ​ទំនើប View Park Mall បែប​មេត្រី​បរិស្ថាន (eco-friendly) ផង​ដែរ​។ ផ្សារ​ទំនើប​នេះ​មាន សួនច្បារ​នៅ​លើ​ដំបូល​ខាងលើ និង​ផ្នែក ខាងក្រៅ ក៏ដូចជា​ការ​តុបតែង​ប្រើ​រុក្ខជាតិ​ផ្សេងៗ នៅ​ផ្នែក​ខាងក្នុង ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​សម្រស់​ធម្មជាតិ​។ ទន្ទឹម​នឹង​នេះ ផ្សារ​ទំនើប​នេះ​ក៏​មាន​បន្ទះ​កញ្ជាក់​ជាច្រើន ដែល​អាច​អនុញ្ញាត ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ចូល​មក​។​

​នៅ​ជាន់​ផ្ទាល់​ដី ភ្ញៀវ​ទាំងអស់​អាច​បំពេញ​សេចក្ដី​ត្រូវការ​ក្នុងការ​ទទួលទាន​កាហ្វេ នៅ​ហាង Rosemary Coffee & Flower ខណៈ​ដែល​ពួកគេ​អាច​បំបាត់​ភាព​ស្រេកទឹក ជាមួយនឹង​ជម្រើស​ជាច្រើន​នៃ​តែ​ទឹកដោះគោ និង​ទឹក​ផ្លែឈើ​ស្រស់​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ ហាង​នំប៉័ង បាយ័ន ដែលជា​ហាង​មាន​រស់​និយម របស់​ប្រជាជន​ខ្មែរ នឹង​មាន​វត្តមាន​ផ្តល់ជូន​នូវ​ជម្រើស​ជាច្រើន​នៃ​ប្រភេទ​នំ​ដ៏​មាន​ឱជារស​ឈ្ងុយឆ្ងាញ់​។ ខណៈ​ដែល​ហាង Nice Two Meat U នឹង​សន្យា​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​ពិសេស​នៃ​ការ​ញ៉ាំ​សាច់​អាំង បែប​កូរ៉េ​។ ទន្ទឹម​នឹង​នេះ យីហោ Wild Eatery ក៏​នឹង​ផ្តល់ជូន​អតិថិជន​នូវ​អាហារ និង​បង្អែម​បែប លោក​ខាងលិច និង​អាស៊ី​ផង​ដែរ​។ លើសពីនេះ ជាន់​ផ្ទាល់​ដី​ក៏មាន​បន្ទប់​តាំង​បង្ហាញ​ខុន​ដូ​លំដាប់​ខ្ពស់​របស់ City View Residence ដែលមាន​ទីតាំងនៅ​ជិត View Park Mall ខុន​ដូ​នេះ​ សាង​សង់ឡើង​ដោយ​ក្រុមហ៊ុន PAKZONE Property Management Co., Ltd ផងដែរ​។​

​ភ្ញៀវ​ទាំងអស់​អាច​រក​ទទួល​ទាន​បង្អែម Sweet Dessert Café នៅ​ជា​ន់ទី​1 ខណៈពេល​ពេលដែល​កំពុង​ស្វែងរក​គ្រឿង​សង្ហា​រឹម​តុបតែង​លម្អ​ផ្ទះ នៅ​ហាង​លក់​គ្រឿង​សង្ហា​រឹម SORA លើសពីនេះ​ភ្ញៀវ​ទាំងអស់ ក៏​អាច​ទទួលបាន​សេវា​ថែរក្សា​សម្ផស្ស​នៅ​ហាង Beauty & Hair Salon​។ នៅ​ជា​ន់ទី​2 មាន​កន្លែង​ហាត់ប្រាណ​សម្រាប់​អ្នក​ចូលចិត្ត​ហាត់ប្រាណ និង​មាន គ្លីនិក​ពេទ្យធ្មេញ Santepheap ក្នុងការ​ផ្ដល់ជូន​នូវ​សេវាកម្ម​ព្យាបាល​ថែទាំ​ធ្មេញ ទៅតាម​បច្ចេកវិទ្យា​ទំនើប​។ ការិយាល័យ​ធ្វើការ ដែល​ស្ថិតនៅ​ជាន់​ទី​2 និង​ទីតាំង​សម្រាប់​ជួល​ដែល​នៅសល់​ចាប់ពី​ជាន់​ផ្ទាល់​ដី រហូតដល់​ជាន់​ទី​2 ដែលមាន​ទំហំ​ចាប់ពី 13 ដល់ 490 ម៉ែត្រការ៉េ នឹង​នៅតែ​បន្ដ​ទទួល​ការជួល​ពី​សំណាក់​អតិថិជន​។​

​នៅ​ជា​ន់ទី​3 ទីតាំង sky-bar នឹង​ផ្ដល់​ជូន​នូវ​ស្រា​ក្រឡុក រួម​នឹង​ជម្រើស​អាហារ​ជាច្រើន​ប្រភេទ ដើម្បី​បំពេ​អារម្មណ៍​អតិថិជន ​ក្នុង​ការ​ក្រេប​យក​ទេសភាព​ដ៏​ស្រស់បំព្រង​នៃ​ទីក្រុង​ភ្នំពេញ​។ លើសពីនេះទៅទៀត ទីតាំង sky-bar មួយ​នេះ​ក៏​ចាត់ទុកជា​កន្លែង​ដែល​ភ្ញៀវ​អាច​ថតរូប​ដ៏​ស្រស់ស្អាត (Instagram-worthy photo) នាពេល​ថ្ងៃ​លិច សម្រាប់​បង្ហោះ​ក្នុង​គណនី Instagram របស់គេ​ផងដែរ​។ ក្នុងចំណោម​ទិដ្ឋភាព​បៃតង និង​ការ​ទស្សនា​ស្ថាបត្យកម្ម​នៃ​ទីក្រុង​ភ្នំពេញ​នៅ​ជុំវិញ​ផ្សារ​ទំនើប​នេះ ទីតាំង​ដែល​ទំនេរ​នៅ​ជាន់​ទី ៣ នេះ​ក៏​ត្រូវ​បាន​រចនា​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍​ជាច្រើន​ដូចជា ពិធីជប់លៀង​, ផ្សារ​រាត្រី​ចុង​សប្ដាហ៍​, ការសម្ដែង​សិល្បៈ ព្រម​ជាមួយនឹង​ការ​ប្រគំ​តន្ដ្រី និង​ពិធីបុណ្យ​នានា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្សារ​ទំនើប View Park Mall សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ +855 16 613 330 ឬ តាមរយៈ​អ៊ីមែល [email protected]

​អំពី​ផ្សារ​ទំនើប View Park Mall

​ផ្សារ​ទំនើប View Park ជា​មជ្ឈមណ្ឌល​លក់ទំនិញ​ពាណិជ្ជកម្ម​ដែល​ទំហំ​សម្រាប់​ជួល​ជាង ៩០០០ ម៉ែត្រការ៉េ​ស្ថិតនៅ​ចំ​តំបន់​យុទ្ធសាស្ដ្រ​ដែល​កំពុង​អភិវឌ្ឍ​យ៉ាង់​ឆាប់រហ័ស ព្រមជាមួយ​ភាពងាយស្រួល​នៃ​ការធ្វើដំណើរ​ឆ្លងកាត់​ទៅ​តំបន់​ផ្សេងៗ​ទៀត​នៃ​រាជធានី​ភ្នំពេញ​។ ផ្សារ​ទំនើប​យើង​នឹង​ផ្ដល់ជូន​អតិថិជន​នូវ​ម៉ាក​យីហោ​ជាច្រើន​ប្រភេទ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​យ៉ាង​ទូលំទូលាយ ដូចជា​ជម្រើស​អាហារ និង​ភេសជ្ជៈ គ្រឿង​បរិក្ខារ​សម្រាប់​សុខភាព និង​កាយសម្បទា សេវាកម្ម​ថែរក្សា​សម្ផស្ស ការិយាល័យ​ធ្វើការ និង​ទីតាំង​សម្រាប់​ជួល ទីតាំង​សម្រាប់​ការប្រគុំ​កម្មវិធី​ផ្សេងៗ ថែមទាំង​មាន Sky bar ដែល​បាន​រចនា​យ៉ាង​ស្រស់ស្អាត ទៅ​តាមបែប​ធម្មជាតិ ព្រមជាមួយ​ទីតាំង​ចត​យានយន្ដ​ដ៏​មាន​ភាពងាយស្រួល​។​

​ប្រវត្តិ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ PAKZONE Property Management Co., Ltd

​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ PAKZONE Property Management Co., Ltd ជា​អ្នក​សាងសង់​មជ្ឈមណ្ឌល​លក់ទំនិញ​ពាណិជ្ជកម្ម View Park Mall និង​គម្រោង​ខុន​ដូ City View Residence​។ PAKZONE Property Management Co., Ltd ក៏​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដែលមាន​បទពិសោធន៍​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ក្រុម​អ្នក​អភិវឌ្ឍ​ដែលមាន​បទពិសោធ​ការងារ​ជាង 10 ឆ្នាំ​ក្នុង​ការសាងសង់ អគារ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ប្រវត្តិ​ក្រុមហ៊ុន C-Herald Property Service Co.,Ltd

C-Herald Property Service Co.,Ltd ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំំ​មួយ​ដែល​ស្ថិតនៅក្រោម សម្ព័ន្ធ​ក្រុមហ៊ុន​ជប៉ុន Creed Group of Japan និង​ក្រោម​ការដឹកនាំ​របស់​ក្រុមហ៊ុន Herald Real Estate ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ មួយ​ដែល​ឈានមុខ​គេ​នៅ​ប្រទេស​តៃវ៉ាន់​។

C-Herald ផ្ដល់​សេវាកម្ម​ផ្នែក​គ្រប់គ្រង​សំណង់​អាគារ​ក្នុងការ​អភិវឌ្ឍ ដល់​ម្ចាស់​អាជីវកម្ម នូវ​សេវាកម្ម​ដ៏​ពិសេស​បូករួម​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ វិធីសាស្ដ្រ​នៃ​ការគ្រប់គ្រង​អចលនទ្រព្យ និង​ការគ្រប់គ្រង​តម្លៃ​ដែល​ប្រកបដោយ​នវានុវត្តន៍​ខ្ពស់ និង​ភាព​ម៉ត់ចត់ ។​

​បច្ចុប្បន្ន​ក្រុមហ៊ុន C-Herald កំពុងធ្វើការ​គ្រប់គ្រង​គម្រោង​ធំៗ​ដូចជា View Park Mall, Bodaiju Residences និង City Light Condominium ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។​​ ក្រុមហ៊ុន C-Herald បានរួម​បញ្ចូល​នូវ​បទពិសោធន៍​នៃ​ការ​គ្រប់​គ្រង់​ទីផ្សារ​តាមបែប​អន្ដរជាតិ ដែល​ប្រកបទៅដោយ​ភាពសម្បូរ​បែប ជាមួយ​ទៅ​និង​គំរូ​នៃ​ការគ្រប់គ្រង​បែប​វប្បធម៌​ក្នុងស្រុក ក្នុងការ​អភិវឌ្ឍ​នូវ​គំរូ​សេវាកម្ម គ្រប់គ្រង​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​អតិថិជន​ក្នុងស្រុក​៕​

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២២ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម