ព័ត៌មានជាតិ
លោក ឃួង ស្រេង ចង់ឱ្យក្រុមហ៊ុនវៀតណាម វិនិយោគកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី
នៅថ្ងៃទី៥ ខែកញ្ញានេះ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អមដំណើរដោយ លោក ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណា និង លោក NGUYEN TRONGDONG អភិបាលរងរដ្ឋធានីហាណូយ បានអញ្ជើញទៅទស្សនៈកិច្ចទិដ្ឋភាពទូទៅ នៃសម្ព័ន្ធក្រុមហ៊ុន CNTY.EUZY និងគម្រោងសាងសង់រោងចក្រថាមពល សកម្មភាពភាព និងគម្រោងបច្ចេកទេសរបស់ក្រុមហ៊ុនថាមពលពីកាកសំណល់ SOC.SON នៃបរិស្ថានធានអ៊ីហាណូយ និងគម្រោងរោងចក្រអគ្គិសនីបំម្លែងចេញពីកាកសំណល់ SocSon។

លោក ឃួង ស្រេង បានលើកឡើងពីការស្វាគមន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើបណ្តាក្រុមហ៊ុនពីវៀតណាមមានបំណងវិនិយោគលើការកែច្នៃ និងបំប្លែងកាកសំណល់សំរាមទៅជាឋាមពលអគ្គិសនី និងបំប្លែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាមបំបាត់ក្លិនជាដើម។

លោកអភិបាលបានគូសបញ្ជាក់ប្រាប់ទៅភាគីមិត្តពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញយ៉ាងឆាប់រហ័ស ដែលការអភិវឌ្ឍដ៏លឿនបែបនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា។

លោកអភិបាលបន្ថែមទៀតថា រាជធានីភ្នំពេញដែលកំពុងរីកចម្រើនយ៉ាងលឿនបែបនេះ បញ្ហាប្រឈមតែងកើតមានដូចជា៖ បញ្ហាចរាចរណ៍ សំណង់ បញ្ហាបរិស្ថាន ប្រព័ន្ធលូ ជាពិសេសបញ្ហាសំរាម នេះតែម្តង ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់បរិស្ថានទីក្រុង រួមជាមួយដៃគូអភិវឌ្ឍមួយចំនួនទៀត។

លោក ឃួង ស្រេង ឱ្យដឹងទៀតថា រាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋ យ៉ាងឆាប់រហ័សប្រមាណជាង ៣ លាន ចំណែកបរិមាណសំរាមបានកើនឡើងរហូតដល់ជាង ៣ ពាន់តោនក្នុងមួយថ្ងៃ។ ហើយនៅពេលខាងមុខរាជធានីភ្នំពេញ នឹងបង្កើតទីលានចាក់សំរាមថ្មីចំនួយ ២ កន្លែងបន្ថែមទៀត ស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញ និងមានក្រុមហ៊ុនប្រមូលសំរាមចំនួន ៣ កំពុងប្រតិបត្តិប្រមូលសំរាមក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ។

លោក Li Ai Jun អគ្គនាយករងក្រុមហ៊ុន CNTY.EUZY បានឱ្យដឹងថា សម្ពន្ធ័ក្រុមហ៊ុន CNTY.EUZY ត្រូវបានបង្កើតឡើងនៅទសវត្សរ៏ឆ្នាំ១៩៥០។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ ដំណើរការអភិវឌ្ឍយ៉ាងខ្លាំងក្លា បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក ក្នុងវិស័យប្រតិបត្តិការបរិស្ថានទីក្រុង ដែលមានវិសាលភាពនៅក្នុងប្រទេសជាង ៣០ មានរោងចក្រកម្ចាត់កាកសំណង់រឹងជាង ៣០០ កន្លែងនៅទូទាំងពិភពលោក ដោយមានសមត្ថភាពកែច្នៃរហូតដល់ ៥ ម៉ឺនតោនក្នុងមួយថ្ងៃ ជាមួយបុគ្គលិកសរុបជាង ៨ ម៉ឺននាក់ ក្នុងនោះមានបុគ្គលិកជាង ៦ ម៉ឺននាក់ជាជាតិអឺរ៉ុប។ ជាមួយគ្នានេះក៏បានកាត់បន្ថយកាកសំណល់ លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លី និងកាត់បន្ថយការបំពុលបរិស្ថាន។

គួរបញ្ជាក់ថា គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានអញ្ជើញដល់រដ្ឋធានីហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាយប់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ក្នុងគោលដៅរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរក្នុងនាមទីក្រុងសម្ព័ន្ធមេត្រីភាពទាំង២ រាជធានីភ្នំពេញ និងទីក្រុងហាណូយ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ