ព័ត៌មានជាតិ
មណ្ឌលកែប្រែគ្រឿងញៀនខេត្តកណ្តាលគ្រោងដំណើរការចុងឆ្នាំនេះក្រោយសាងសង់បាន ៩០%ហើយ
មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល សម្រេចបានការសាងសង់ប្រមាណ ៩០ភាគរយហើយគ្រោងបើកដំណើរការទទួលជនរងគ្រោះដំណាក់កាលដំបូងនៅចុងឆ្នាំនេះឬនៅដើមឆ្នាំក្រោយ។

លោក ស៊ុ ចំរើន ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបានលើកឡើងក្នុងឱកាសលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះមកពិនិត្យដំណើរការសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅព្រឹកថ្ងៃទី៥កញ្ញានេះ ឱ្យដឹងថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមានទីតាំងនៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្រេចការសាងសង់បានប្រមាណ៩០ភាគរយហើយ គ្រោងនឹងបើកទទួលជនរងគ្រោះ នៅចុងឆ្នាំ ២០២២នេះ ឬដើមឆ្នាំ ២០២៣ ខាងមុខ។

លោកបានបន្តថា ជំហានដំបូងនេះ គឺនឹងផ្ទេរជនរងគ្រោះគ្រឿងញៀន ប្រមាណ ៣០០នាក់មកពីមណ្ឌលក្រាំងធ្នង់ នៅរាជធានីភ្នំពេញ រួចទើបឈានដល់ការពង្រីកវិសាលភាពរបស់ខ្លួន។
លោកបានបន្តទៀតថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនថ្មីមួយនេះ អាចជួយសង្រ្គោះជនរងគ្រោះបានក្នុងរង្វង់ ៨០០ទៅ ១០០០នាក់ហើយមណ្ឌលផ្ដល់ទាំងសេវាព្យាបាល និងផ្ដល់ទាំងការបង្រៀនជំនាញដល់ជនរងគ្រោះ កំឡុងពេលស្នាក់នៅដើម្បីប្រែក្លាយជនរងគ្រោះឱ្យទៅជាបុគ្គលល្អ ភ្ជាប់ជាមួយជំនាញចិញ្ចឹមជីវិត ក្រោយព្យាបាលសះស្បើយ។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងផ្ដល់សេវាព្យាបាលជូនជនរងគ្រោះដោយពុំគិតថ្លៃ ។
គួរបញ្ជាក់ថា មណ្ឌលព្យាបាល បន្សាបនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងដែលត្រូវបានសាងសង់លើផ្ទៃដី ១០ ហិកតា មាន ២១អគាររួមមានអាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាងនៅសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អគារអប់រំផ្លូវចិត្ត រោងបាយនិងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗ៕ អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា