ព័ត៌មានជាតិ
របរធ្វើសំណង់ឱ្យសត្វត្រចៀកកាំនៅ កំពុងមានច្រើននៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ
កោះកុង ៖ ពលរដ្ឋអ្នកមានធនធាននៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងសម្រុកនាំគ្នាធ្វើសំណង់ផ្ទះត្រចៀកកាំជាហូរហែ ដោយពួកគេយល់ថា អាចទាញយកប្រយោជន៍ខ្ទង់ម៉ឺនដុល្លារក្នុង១ខែ ត្បិតប្រើទុនវិនិយោគធំក៏ដោយ។

សំណង់ផ្ទះសត្វត្រចៀកកាំ ត្រូវបានគេសង្កេតឃើញថា កំពុងរីកដុះដាលខ្លាំងដោយអាចនិយាយបានថាភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ជាទីក្រុងផ្ទះត្រចៀកកាំទៀតផង ព្រោះផ្ទះកកើតច្រើនរាប់ខ្នងមិនដល់ស្មានដល់។

លោក ស៊ិន សុច័ន្ទ ជាមន្ត្រីការិយាល័យរៀនចំដែនដី នគរូបណីយកម្ម និងសំណង់ស្រុកបូទុមសាគរ បានឱ្យដឹងថ្ងៃទី៣១ ខែសីហា កន្លងទៅថា ការដែលនាំឱ្យពលរដ្ឋដែលមានធនធានងាកធ្វើផ្ទះត្រចៀកកាំនៅតៗគ្នាយ៉ាងដូច្នេះ ដោយសារតែយល់ថា ខ្លួនទទួលបានចំណូលមិនក្រោម១.០០០ដុល្លារឡើយក្នុង១ខែៗតាមរយៈការយកសំបកសត្វប្រភេទនេះទៅលក់ ឬកែច្នៃជាភេសជ្ជៈប៉ូវសុខភាព។
បើតាមលោក ស៊ិន សុច័ន្ទ មុខរបរធ្វើផ្ទះត្រចៀកកាំនៅនេះ បានកើតតាំងពីឆ្នាំ២០១២រហូតដល់ពេលបច្ចុប្បន្ននេះមានជិត២០០ខ្នងហើយនៅក្នុងស្រុកបូទុមសាគរ ភាគច្រើនសំណង់ផ្ទះត្រចៀកកាំកកើតនៅឃុំអណ្តូងទឹក មានសក្តានុពលច្រើនជាងគេក្នុងចំណោមស្រុកក្រុងចំនួន៧នៃខេត្តកោះកុង ដោយគ្រាន់តែចំណាយថវិកាខ្ទង់ម៉ឺនដុល្លារដើម្បីធ្វើលំនៅអោយសត្វត្រចៀករស់នៅ។

មន្ត្រីការិយាល័យរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ស្រុកបូទូមសាគរ ក៏បញ្ជាក់ដែរថា ម្ចាស់ផ្ទះត្រចៀកកាំដែលសង់យូរឆ្នាំអាចទទួលផលច្រើនជាងអ្នកដែលទើបសង់ ព្រោះអ្នកមុនអាចបច្ចេកទេសល្អលើការធ្វើយ៉ាងណាអាចទាក់ទាញសត្វចូលមកនៅ។
អ្នកស្រី ឆាយ លក្ខិណា ជាម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំដែលសង់មុនគេអំឡុងឆ្នាំ២០១២ ឱ្យដឹងថា ជារៀងរាប់ខែគាត់អាចប្រមូលសំបកទឹកមាត់ត្រចៀកកាំបានមិនក្រោម៥០គីឡូក្រាមនោះទេ គ្រាមានផ្ទះត្រចៀកកាំចំនួន៤ដែលកំពុងផ្តល់ជម្រាកដល់សត្វត្រចៀកកាំ។

អ្នកស្រី លក្ខិណា បន្ថែមទៀតថា ក្រៅតែពីការលក់សំបកទឹកមាត់ត្រចៀកកាំ អ្នកស្រីក៏កែច្នៃជាភេសជ្ជៈលក់នៅលើទីផ្សារបន្ថែមទៅកាន់អតិថិជន ដែលមានតម្រូវការពិសារ សម្រាប់ប៉ូវសុខភាពអាចបង្ការជំងឺផ្សេងៗទៅតាមការជឿរបស់ពលរដ្ឋម្នាក់ៗ។

ដោយឡែកអ្នកស្រី សេង ស៊ីវ ម្ចាស់ផ្ទះត្រចៀកកាំទើបសង់ថ្មី បានអះអាងថា ១ខែៗអាចប្រមូលបានជាមធ្យមជាង១គីឡូក្រាមនៃសំបកទឹកមាត់ត្រចៀកលក់ទិញអោយឈ្នួញប្រមូលទិញតម្លៃ៦០០ដុល្លារ ក្នុង១គីឡូក្រាម បើមុនពេលជំងឺកូវីដ១៩ អាចលក់៨០០ដុល្លារ។ ប៉ុន្តែទោះយ៉ាងណាទម្រាំបានផលចំណេញខ្លះបែបនេះ គឺត្រូវចំណាយទុនខ្ទង់ម៉ឺនដុល្លារ។

អ្នកស្រី ស៊ីវ ពន្យល់ដែរថា ពេលនេះមានសត្វចូលនៅ ប្រសិនបើពលរដ្ឋដទៃទៀតគេនាំគ្នាធ្វើផ្ទះត្រចៀកជាច្រើនជាងនេះនោះ ច្បាស់ជាអាចនឹងរងផលប៉ះពាល់ដល់ចំណូលប្រចាំខែ។ មែនទែនអ្នកស្រីមិនចង់ធ្វើអាជីវកម្មបែបនេះទេ តែស្វាមីរបស់អ្នកស្រីពេញចិត្ត ទើបបំពេញតាមបំណង៕
អត្តបទ ៖ សិរីវឌ្ឍនៈ



-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ